ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue មានបំណងចង់ឲ្យទីក្រុងហាយហ្វុងបន្តជាចំណុចភ្លឺក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

(VOVWORLD) - នាព្រឹកថ្ងៃទី២៩ ខែមិថុនា នៅទីក្រុងហាយហ្វុងបានប្រារព្ធធ្វើឡើងសម័យប្រជុំ លើកទី១ ក្រុមប្រឹក្សាប្រជាជនទីក្រុងនីតិកាលទី១៦។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue មានបំណងចង់ឲ្យទីក្រុងហាយហ្វុងបន្តជាចំណុចភ្លឺក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។ (រូបថត៖ VOV)
អញ្ជើញចូលរួមនិងថ្លែងនៅសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានសម្ដែងគោលបំណងនិងជំនឿជឿជាក់ថា នាពេលខាងមុខ ទីក្រុង ហាយហ្វុងនឹងបន្តជាចំណុចភ្លឺក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសទាំងមូល។ លោកប្រធានរដ្ឋសភាមានប្រសាសន៍ថា៖ “ក្នុងអាណត្តិ ២០២១-២០២៦ ក្រុមប្រឹក្សាប្រជាជនទីក្រុងនីតិកាលទី១៦ ចាំបាច់ ត្រូវបន្តផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លា លើកកំពស់គុណភាពនិងប្រសិទ្ធភាពថែមទៀត។ ក្នុង នោះផ្ដោតសំខាន់ទៅលើការអនុវត្តភារកិច្ចយុទ្ធសាស្ត្រទាំង៣ ជាពិសេស ត្រូវស្រាវជ្រាវ លើកសំណើរជូនរដ្ឋសភា រដ្ឋាភិបាលអំពីរបៀបរបប គោលនយោបាយ ពិសេសដោយឡែក ដើម្បីជួយទីក្រុងហាយហ្វុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកប ដោយចីរភាពនាពេលខាងមុខ”។
លោកប្រធានរដ្ឋសភា Vuong Dinh Hue ក៏បានតម្រូវឲ្យកសាងទីក្រុងហាយហ្វុង ក្លាយទៅជាមជ្ឈមណ្ឌលអប់រំ-បណ្ដុះបណ្ដាលនិងសុខាភិបាលនៃតំបន់ជាប់ឆ្នេរសមុទ្រ ភាគខាងជើង ព្រមទាំងជាចំណុចស្នូលក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ ប្រទេសជាតិទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ