ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញជួបធ្វើការជាមួយ​គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Quang Nam

(VOVWORLD) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យខេត្ត Quang Nam បង្កើតគំរូអភិវឌ្ឍន៍ទេសចរណ៍ និងការស្តារទេសចរណ៍ក្រោយជំងឺរាតត្បាត ហើយបរិយាកាស សេវាកម្ម ហើយផលិតផលទេសចរណ៍ត្រូវមានជំហានលោតផ្លោះឲ្យបានខ្លាំងក្លា។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញជួបធ្វើការជាមួយ​គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Quang Nam - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន អញ្ជើញជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Quang Nam (រូបថត៖ VNA)

បន្តដំណើរទស្សនកិច្ចនៅតាមបណ្ដាខេត្ត Trung Bo ខាងត្បូងនោះ នាព្រឹកថ្ងៃទី ២៧ ខែកក្កដា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន អញ្ជើញជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Quang Nam។

ទាក់ទងនឹងដំណោះស្រាយ និងភារកិច្ចមួយចំនួនដើម្បីរអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្តនាពេលខាងមុខ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យខេត្ត Quang Nam បង្កើតគំរូអភិវឌ្ឍន៍ទេសចរណ៍ និងការស្តារទេសចរណ៍ក្រោយជំងឺរាតត្បាត ហើយបរិយាកាស សេវាកម្ម ហើយផលិតផលទេសចរណ៍ត្រូវមានជំហានលោតផ្លោះឲ្យបានខ្លាំងក្លា។ ទន្ទឹមនឹងនេះ ប្រកាន់ខ្ជាប់សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា និងការណែនាំរបស់រដ្ឋាភិបាលក្នុងភារកិច្ចរៀបចំផែនការ ក្នុងនោះត្រូវយកចិត្តទុកដាក់លើការកសាងច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច បង្កើតលំហអភិវឌ្ឍន៍របស់ខេត្តផង និងតភ្ជាប់ជាមួយឡាវ ថៃ អាស៊ាន និងតំបន់អាស៊ានផង ព្រមទាំងផ្ដោតសំខាន់លើការប្រើប្រាស់មណ្ឌលឧស្សាហកម្មដែលមានស្រាប់យ៉ាងពេញលេញ ហើយធ្វើការសិក្សាស្រាវជ្រាវអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្មថ្មី ដើម្បីទាក់ទាញសហគ្រាស៖ “ខេត្តបន្តអនុវត្តន៍ល្អនូវគោលនយោបាយសន្តិសុខសង្គម ការងារតបស្នងសងគុណ ពង្រឹងសុខាភិបាលមូលដ្ឋាន សុខាភិបាលបង្ការោគរាតត្បាត ពង្រឹងកម្មាភិបាលសម្រាប់តំបន់ជនជាតិព្រៃភ្នំ។ ជំរុញខ្លាំងការងារសន្សំសម្ចៃ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្ម។ ទន្ទឹមនឹងនេះ អនុវត្តន៍ឲ្យបានល្អនូវការងារចាត់តាំង និងប្រតិបត្តិការរបស់គណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយថ្នាក់ខេត្តផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ