ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានសភាជាន់ទាបម៉ារ៉ុកតាមប្រព័ន្ធវីដេអូ

(VOVWORLD) - ស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរបន្តសហការគ្នាបង្កើតយន្តការជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគ ដោយចាត់ទុកនេះជាកម្លាំងចលករនៃទំនាក់ទំនងទ្វេភាគី។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានសភាជាន់ទាបម៉ារ៉ុកតាមប្រព័ន្ធវីដេអូ - ảnh 1(រូបថត៖ VNA)

នារសៀលថ្ងៃទី៧ ខែកក្កដា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានសភាជាន់ទាបម៉ារ៉ុក លោក Habid El Malki។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា នាពេលខាងមុខ ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិការនិងសមាជិករដ្ឋសភាទៅវិញទៅមក សំដៅលើកកំពស់ការយល់ដឹង ការជឿទុកចិត្តគ្នា ធ្វើជាមូលដ្ឋានសម្រាប់អភិវឌ្ឍទំនាក់ទំនងយ៉ាងទូលំទូលាយ ស៊ីជម្រៅ ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។

ភាគីទាំងពីរបានឯកភាពបន្តសហការគ្នាជិតស្និទ្ធនៅវេទិកាពហុភាគីនានា គាំទ្រជំហររបស់គ្នាទៅវិញទៅមកអំពីបញ្ហាតំបន់និងអន្តរជាតិដែលជាកង្វល់រួម។ ទន្ទឹមនឹងនោះ ស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរបន្តសហការគ្នាបង្កើតយន្តការជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគ ដោយចាត់ទុកនេះជាកម្លាំងចលករនៃទំនាក់ទំនងទ្វេភាគី។

រីឯខ្លួនវិញ ប្រធានសភាជាន់ទាបម៉ារ៉ុក លោក Habid Al Malki បានសម្ដែងគោលបំណងចង់សហប្រតិបត្តិការជាមួយវៀតណាមលើវិស័យនានាដូចជា៖ ឧស្សាហកម្មរថយន្ត អាកាសចរណ៍ កសិកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព ថាមពលកកើតឡើងវិញ ថាមពលដើរដោយខ្យល់ និងថាមពលព្រះអាទិត្យ ជាដើម។ លោក Habid El Malki ក៏បានបញ្ជាក់ថានឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ ជនវៀតណាមនៅម៉ារ៉ុកអាចធ្វើសមាហរណកម្មយ៉ាងល្អចូលក្នុងសង្គមនៃប្រទេសសាមី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ