ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញ​ជួបពិភាក្សា​ជាមួយ​ប្រធានរដ្ឋសភា​គុយបាលោក Esteban Lazo Hernandez

(VOVWORLD) - ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាលើរបៀបវារៈរួមទ្វេភាគី និងបានឯកភាពលើវិធានការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងរដ្ឋសភាទាំងពីរនិយាយដោយឡែក ហើយឯកភាពថា នាពេលខាងមុខ នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រក្សាជាប្រចាំនូវយន្តការសហប្រតិបត្តិការ។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញ​ជួបពិភាក្សា​ជាមួយ​ប្រធានរដ្ឋសភា​គុយបាលោក Esteban Lazo Hernandez - ảnh 1ទិដ្ឋភាពនៃជំនួប។ រូបថត៖ Doan Tan/VNA

នាថ្ងៃទី ២០ មេសា ម៉ោងក្នុងតំបន់ នៅទីស្នាក់ការរដ្ឋសភាគុយបា នៅទីក្រុង Havana បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភា រដ្ឋអំណាចប្រជាជន និងក្រុមប្រឹក្សារដ្ឋលោក Esteban Lazo Hernandez ។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោក Esteban Lazo Hernández បានអះអាងថា លោកតែងតែគោរព និងមានបំណងចង់ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងប្រពៃណីពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ លោកបានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការគ្រប់គ្រងជំងឺរាតត្បាត កូវីដ ១៩ រក្សាសន្ទុះកំណើនសេដ្ឋកិច្ច និងធានាសន្តិសុខសង្គម។ លោកបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះចំណងសាមគ្គីភាព ការគាំទ្រគ្នាទៅវិញទៅមកដោយស្មោះស្ម័គ្រ ចំពោះបុព្វហេតុនៃបដិវត្តគុយបា ក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិតាំងពីមុនមក។

រីឯខ្លួនវិញ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមមានជំនឿជាក់យ៉ាងមុតមាំថា ប្រជាជនគុយបា ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋគុយបានឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗជាច្រើនលើផ្លូវឆ្ពោះទៅការពារ និងកសាងប្រទេសគុយបាសង្គមនិយមដ៏រុងរឿង និងសុភមង្គល។ ក្នុងឱកាសនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអបអរសាទរចំពោះលោក Esteban Lazo Hernández ដោយទទួលបានការជឿទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជនគុយបា បន្តជាប់ឆ្នោតកាន់តំណែងជាប្រធានរដ្ឋសភា រដ្ឋអំណាចប្រជាជនគុយបា ហើយអញ្ជើញលោកមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ។

ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាលើរបៀបវារៈរួមទ្វេភាគី និងបានឯកភាពលើវិធានការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងរដ្ឋសភាទាំងពីរនិយាយដោយឡែក ហើយឯកភាពថា នាពេលខាងមុខ នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រក្សាជាប្រចាំនូវយន្តការសហប្រតិបត្តិការ។ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ និងបានឯកភាពគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធនូវសកម្មភាពនានាទាក់ទងនឹងសកម្មភាពខួបលើកទី ៦០ ទិវាបង្កើតគណៈកម្មាធិការសាមគ្គីភាពគុយបាជាមួយវៀតណាមខាងត្បូង (ខែកញ្ញា ឆ្នាំ ១៩៦៣) និងខួបលើកទី ៥០ ឆ្នាំ អគ្គមគុទ្ទេសក៍ Fidel Castro បំពេញទស្សនកិច្ចជាលើកដំបូងនៅវៀតណាម និងទៅកាន់តំបន់រំដោះវៀតណាមខាងត្បូង (ខែកញ្ញា ឆ្នាំ ១៩៧៣) នៅទីក្រុង Santiago de Cuba ក៏ដូចជាខេត្តចំនួនពីរគឺ Quang Tri និង Quang Binh តាមនោះបន្តពូនជ្រុំអភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពសាមគ្គីភាពពិសេស និងទំនាក់ទំនងដ៏ស្មោះត្រង់រវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ