ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញបំពេញទស្សនកិច្ច ជាផ្លូវការនៅអ៊ីរ៉ង់

(VOVWORLD) - ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងទៅកាន់អ៊ីរ៉ង់របស់លោក Vuong Dinh Hue ក្នុងឋានៈជាប្រធានរដ្ឋសភានាពេលនេះ គឺជាសញ្ញាសម្គាល់ដ៏សំខាន់ពិសេស ដោយគួសបញ្ជាក់បីការពង្រឹង ហើយជាបុព្វបទ ដើម្បីពង្រីកថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិដ័យរវាងរដ្ឋសភានៃប្រទេសទាំងពីរនាពេលខាងមុខ។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញបំពេញទស្សនកិច្ច ជាផ្លូវការនៅអ៊ីរ៉ង់ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue។ រូបថត៖ vov.vn

នាថ្ងៃទី ៨ សីហា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន ដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចាប់ផ្តើម ដំណើរបំពេញទស្សនកិច្ចជាផ្លូវកា នៅសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាអ៊ីរ៉ង់លោក Mohammad Baqer Qalibaf។

ដំណើរទស្សនកិច្ចនេះប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែសីហា ក្នុងបរិបទដែលប្រទេសទាំងពីររំលឹកខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) និងសំដៅពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការវៀតណាម-អ៊ីរ៉ង់ក្នុង បរិបទថ្មីលើវិស័យនយោបាយ - ការទូត សេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការរវាងខេត្ត ក្រុង ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការនៅតាមវេទិកាតំបន់ និងអន្តរជាតិ។ លោក Le Anh Tuan អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-អ៊ីរ៉ង់បានថ្លែងថា៖

“ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងទៅកាន់អ៊ីរ៉ង់របស់លោក Vuong Dinh Hue ក្នុងឋានៈជាប្រធានរដ្ឋសភានាពេលនេះ គឺជាសញ្ញាសម្គាល់ដ៏សំខាន់ពិសេស ដោយគួសបញ្ជាក់បីការពង្រឹង ហើយជាបុព្វបទ ដើម្បីពង្រីកថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិដ័យរវាងរដ្ឋសភានៃប្រទេសទាំងពីរនាពេលខាងមុខ។ ដូចជា៖ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូថ្នាក់ដឹកនាំរដ្ឋសភា ក្រុមប្រឹក្សាជនជាតិ គណៈកម្មាធិការនានារបស់រដ្ឋសភា ក្រុមសមាជិកសភាវ័យក្មេង។ ពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ក្នុងសកម្មភាពនីតិប្បញ្ញត្តិ។ ពង្រីកតួនាទីរបស់រដ្ឋសភាក្នុងការឃ្លាំមើលការអនុវត្តច្បាប់ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ