ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អបអរសាទរចំពោះប្រធានសភា ជាន់ទាប ប្រធានព្រឹទ្ធសភាអូស្ត្រាលីក្នុងឱកាសទិវាបុណ្យជាតិ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី២៣៤ទិវាបុណ្យជាតិអូស្ត្រាលី (២៦ មករា ១៧៨៨ - ២៦ មករា ២០២២) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញ ផ្ញើរលិខិតអបអរសាទរជូនចំពោះប្រធានសភាជាន់ទាបអូស្ត្រាលី លោក Andrew Wallace និងប្រធានព្រឹទ្ធសភាលោក Slade Brockman។

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អបអរសាទរចំពោះប្រធានសភា ជាន់ទាប ប្រធានព្រឹទ្ធសភាអូស្ត្រាលីក្នុងឱកាសទិវាបុណ្យជាតិ - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។ (រូបថត៖ VOV)
ក្នុងលិខិតអបអរសាទរ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសម្ដែងក្ដីសប្បាយរីករាយដោយឃើញថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលីនាពេលកន្លងមក ត្រូវបានរក្សានិងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ទំនាក់ទំនង សហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមជាមួយសភាជាន់ទាបនិងព្រឹទ្ធសភាអូស្ត្រាលីបន្តរីកចម្រើនដោយឈរលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា រវាងរដ្ឋសភាវៀតណាមជាមួយសភាអូស្ត្រាលីកាលពីឆ្នាំ២០១៣។ លោកប្រធានរដ្ឋ សភា Vuong Dinh Hue បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចសហការជាមួយលោក ប្រធានសភាជាន់ទាប Andrew Wallace និងសភាជាន់ទាបអូស្ត្រាលី ក៏ដូចជាលោក ប្រធានព្រឹទ្ធសភា Slade Brockman និងព្រឹទ្ធសភាអូស្ត្រាលី ដើម្បីនាំទំនាក់ទំនងសហ ប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមជាមួយសភាអូស្ត្រាលីឲ្យរីកចម្រើនយ៉ាងសក្តិសម នឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលីដើម្បីផលប្រយោជន៍រួម នៃប្រជាជនរបស់ប្រទេសទាំង២ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ នៅតំបន់និងលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ