ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "ពន្លឺព្រះអាទិត្យ Ba Dinh"

(VOVWORLD) - ដោយមានបទចម្រៀងដែលរស់ជាមួយពេលវេលា កម្មវីធីបាននាំ ទស្សនិកជនរំលឹកឡើងវិញនូវប៉ុន្មានថ្ងៃវីរភាពកាលពី ៧៩ ឆ្នាំមុន ដែលកងទ័ពនិង ប្រជាជនវៀតណាមក្រោកឈរឡើង
ដណ្តើមឯករាជ្យជាតិ ព្រមទាំងរំលឹកគុណូបការៈ ដ៏ធំធេងរបស់លោកប្រធានហូជីមិញ ក៏ដូចជាប្រជាជនវៀតណាមជាច្រើនជំនាន់ ដែល បានពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីការពារឯករាជ្យ និងសេរីភាពរបស់ប្រទេស ជាតិផងដែរ។

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស ប្រធានរដ្ឋសភា វៀតណាម លោក ត្រិន ថាញ់មិន អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "ពន្លឺព្រះអាទិត្យ Ba Dinh"។ (រូបថត៖ កាសែត daibieunhandan)
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៩ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤) កាលពីយប់ថ្ងៃទី ២៧ ខែសីហា នៅរោងមហោស្រព ទីក្រុងហាណូយ ប្រធានរដ្ឋសភា វៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេសក្រោម ប្រធានបទ "ពន្លឺព្រះអាទិត្យ Ba Dinh" ដែលរៀបចំដោយ កាសែតតំណាងប្រជាជន។
ដោយមានបទចម្រៀងដែលរស់ជាមួយពេលវេលា កម្មវីធីបាននាំ ទស្សនិកជនរំលឹកឡើងវិញនូវប៉ុន្មានថ្ងៃវីរភាពកាលពី ៧៩ ឆ្នាំមុន ដែលកងទ័ពនិង ប្រជាជនវៀតណាមក្រោកឈរឡើងដណ្តើមឯករាជ្យជាតិ ព្រមទាំងរំលឹកគុណូបការៈ ដ៏ធំធេងរបស់លោកប្រធានហូជីមិញ ក៏ដូចជាប្រជាជនវៀតណាមជាច្រើនជំនាន់ ដែល បានពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីការពារឯករាជ្យ និងសេរីភាពរបស់ប្រទេស ជាតិផងដែរ។
តាមរយៈបទចម្រៀងអមតៈ គណៈកម្មការរៀបចំកម្មវិធីសិល្បៈពិសេស “ពន្លឺព្រះ អាទិត្យ Ba Dinh” មានបំណងចង់បំផុសមោទនភាពជាតិ សេចក្ដីស្នេហាមាតុភូមិ និង ជំនឿជាក់ទៅលើការអភិវឌ្ឍប្រទេសជាតិដ៏ខ្លាំងមាំមួននាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ