ប្រធានរដ្ឋសភាវៀតណាមលោក លោក Vuong Dinh Hue អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA - ៤៣
(VOVWORLD) - នាព្រឹកថ្ងៃទី ២១ វិច្ឆិកា មហាសន្និបាត AIPA – 43 ក្រោមប្រធានបទ “បោះជំហានជាមួយគ្នាដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន” បានបើកនៅរាជធានីភ្នំពេញ។
នាព្រឹកថ្ងៃទី ២១ វិច្ឆិកា មហាសន្និបាត AIPA – 43 ក្រោមប្រធានបទ “បោះជំហានជាមួយគ្នាដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន” បានបើកនៅរាជធានីភ្នំពេញ។ |
នាល្ងាចថ្ងៃទី ២០ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអន្តរសភានៃបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៤៣ (AIPA - 43) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងថ្នាក់ដឹកនាំរដ្ឋសភា/សភា ដែលជាសមាជិក AIPA បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ។
ក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការប្រតិបត្តិ AIPA បានពិភាក្សា និងអនុម័តលើកម្មវិធីសកម្មភាពរបស់មហាសន្និបាត AIPA - 43; សមាសភាពកិច្ចប្រជុំសមាជិកាសភា AIPA, សមាជិកសភាវ័យក្មេង, គណៈកម្មាធិការនយោបាយ, គណៈកម្មាធិការសេដ្ឋកិច្ច, គណៈកម្មាធិការសង្គម, គណៈកម្មាធិការរៀបចំ, កិច្ចសន្ទនាជាមួយអ្នកសង្កេតការណ៍, សេចក្តីថ្លែងការណ៍រួម; ពេលវេលា និងទីកន្លែងសម្រាប់មហាសន្និបាត AIPA - 44...
នាព្រឹកថ្ងៃទី ២១ វិច្ឆិកា មហាសន្និបាត AIPA – 43 ក្រោមប្រធានបទ “បោះជំហានជាមួយគ្នាដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន” បានបើកនៅរាជធានីភ្នំពេញ។ ប្រធានបទនៃមហាសន្និបាតឆ្នាំនេះ គឺស្របតាមប្រធានបទរួមនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំនេះគឺ “អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គលើកទី១ ផងដែរ៕