ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីរំលឹកខួបលើកទី ៣០ ទិវាបង្កើតការសែតតំណាងប្រជាជន

(VOVWORLD) -នាព្រឹកថ្ងៃទី ២៤ ខែកញ្ញានៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីរំលឹកខួបលើកទី ៣០ ទិវាបង្កើតការសែតតំណាងប្រជាជន។ 
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីរំលឹកខួបលើកទី ៣០ ទិវាបង្កើតការសែតតំណាងប្រជាជន - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានប្រគល់ គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ពីរជូនកាសែតតំណាងប្រជាជន

អញ្ជើញចូលរួមពិធីនេះមានវត្តមានរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អនុប្រធានរដ្ឋសភាលោក Phung Quoc Hien និងលោក Nguyen Ba Ty រួមទាំងតំណាងថ្នាក់ដឹកនាំបណ្ដាគណកម្មការនៃរដ្ឋសភា និងតំណាងក្រសួង និងស្ថាប័ននានា។

អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភាលោក Phung Quoc Hien បានលើកច្បាស់ថា កាសែតគប្បីពង្រីកការច្នៃប្រឌិត ការផ្លាស់ប្ដូរថ្មី ដើម្បីធានាផ្សាយព័ត៌មានអំពីសកម្មភាពរបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់យ៉ាងពេញលេញ ទានពេលវេលា និងមានភាពទាក់ទាញថែមទៀត។ ការសែតតំណាងប្រជាជនគប្បីឈានមុខគេក្នុងការឃោនាអំពីគោលនយោបាយ គោលការណ៍ច្បាប់ថ្មី  ក្លាយទៅជាកាណាល់ព័ត៌មាន និងផ្ដល់ព័ត៌មានសំខាន់ៗ ផ្លូវការ ត្រឹមត្រូវ អំពីខ្លឹមសារគោលនយោបាយ ដែលបានរដ្ឋសភាអនុវប័ត សំដៅធ្វើឲ្យអ្នកបោះឆ្នោត និងប្រជាជនយល់ដឹង និងគាំទ្រចំពោះរាល់គោលនយោបាយ បង្កើតការស្រុះចិត្តគំនិតគ្នាក្នុងសង្គម ដើម្បីអនុវត្តន៍គោលនយោបាយប្រកដោយប្រសិទ្ធភាព និងជំរុញប្រទេសជាតិអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ កាសែតបន្តមានអត្ថបទសរសរដែលមានចតរិលក្ខណៈបដិវាទខ្ពស់  និងអត្ថបទសរសេរដែលផ្សាភ្ជាប់ជាមួយភាពពិតជាក់ស្ដែងនៃជីវភាពសង្គម ឆ្លុះបញ្ចាំងចំណងប្រាថ្នារបស់អ្នកបោះឆ្នោត។

នៅក្នុងពិធីនេះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានប្រគល់ គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ពីរជូនកាសែតតំណាងប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ