ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ចូល​រួមពិធីរំលឹកខួបលើកទី ៦០ ទិវា​លោកប្រធានហូជីមិញ​អញ្ជើញ​ទៅទស្សនាខេត្ត Bac Ninh

(VOVWORLD) -ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានលើកសរសើរចំពោះសមិទ្ធផលដ៏ធំធេង ដែលបក្ខភាគ រដ្ឋអំណាច កងទ័ព និង ប្រជាជនខេត្ត Bac Ninh ទទួលបាន។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ចូល​រួមពិធីរំលឹកខួបលើកទី ៦០ ទិវា​លោកប្រធានហូជីមិញ​អញ្ជើញ​ទៅទស្សនាខេត្ត Bac Ninh - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan

នាយប់ថ្ងៃទី ១៩ ខែតុលានៅខេត្ត Bac Ninh ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ចូលរួមពិធីរំលឹកខួបលើកទី ៦០ ទិវាលោកប្រធានហូជីមិញអញ្ជើញទៅទស្សនាខេត្ត Bac Ninh និងលើកសរសើរគំរូរឆ្នើមដែលធ្វើតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ។

អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានលើកសរសើរចំពោះសមិទ្ធផលដ៏ធំធេង ដែលបក្ខភាគ រដ្ឋអំណាច កងទ័ព និង ប្រជាជនខេត្ត Bac Ninh ទទួលបាន។  ក្នុងរយៈពេល ៦០ ឆ្នាំកន្លងទៅ បក្ខភាព និងប្រជាជនខេត្ត Bac Ninh ជានិច្ចកលបានសាមគ្គីគ្នា ខិតខំប្រឹងប្រែងក្នុងការអនុវត្តន៍រាល់ភារកិច្ចដែលបដិវត្តន័ដាក់ចេញប្រកបដោយជោគជ័យ។

ប្រធានរដ្ឋសភា លោកស្រីNguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ជាមួយនឹងលទ្ធផលទាំងនេះ ខេត្ត Bac Ninh បន្តឈានទៅមុខជាខេត្តគំរូ ដែលមានកម្លាំងប្រកួតប្រជែងខ្ពស់ វិនិយោគទាក់ទាញប្រភពកម្លាំងអភិវឌ្ឍន៍សម្រាប់ផ្នែកដែលមានប្រៀបខ្លាំង ដោយផ្សារផ្ជាប់ជាមួយខ្សែសង្វាក់ផលិតកម្មទំនិញ និងទាក់ទាញវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់និងឧស្សាហកម្មគាំទ្រដើម្បីនាំខេត្ត Bac Ninh ក្លាយទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់នៅភាគខាងជើងប្រទេសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ