ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបសម្ដែងការគួរ សមជាមួយអគ្គទេសាភិបាលតំបន់ Marakech ប្រទេសម៉ារ៉ុក

(VOVWORLD) - នៅទីនេះ លោក Karim Kassi Lahlou បានសម្ដែងនូវគោលបំណងថា នាពេលខាងមុខ តំបន់ Marrakech នឹង មានកាលានុវត្តភាពសហប្រតិបតិ្តការជាមួយវៀតណាមលើវិស័យដែលទីក្រុង មានឧត្តមភាព។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបសម្ដែងការគួរ សមជាមួយអគ្គទេសាភិបាលតំបន់ Marakech ប្រទេសម៉ារ៉ុក - ảnh 1ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ VOV) 

  នាយប់ថ្ងៃទី២៩ ខែមីនា នៅទីក្រុង Marrakech ប្រទេសម៉ារ៉ុក ប្រធានរដ្ឋ សភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់នៃ រដ្ឋសភាវៀតណាមបានអញ្ជើញជួបសម្ដែងការគួរសមជាមួយអគ្គទេសាភិបាល តំបន់ Marrakech លោក Karim Kassi Lahlou។ នៅទីនេះ លោក Karim Kassi Lahlou បានសម្ដែងនូវគោលបំណងថា នាពេលខាងមុខ តំបន់ Marrakech នឹង មានកាលានុវត្តភាពសហប្រតិបតិ្តការជាមួយវៀតណាមលើវិស័យដែលទីក្រុង មានឧត្តមភាព។ អគ្គទេសាភិបាលតំបន់ Marrakech បានជម្រាបថា ទោះបីជា មិនទាន់ទៅកាន់ទីក្រុង ហ្វេ របស់ វៀតណាមនៅឡើយក្ដី ប៉ុន្តែតាមរយៈការ ឧទ្ទេសនាម លោកក៏បានស្រមើស្រមៃនូវលក្ខណៈស្រដៀងគ្នារវាងទីក្រុងហ្វេ ជាមួយ Marrakech ព្រមទាំងមានគោលបំណងចង់ស្វែងយល់និងចងមេត្រីភាព ជាមួយទីក្រុង ហ្វេ ក្នុងរយៈពេលឆាប់បំផុតផងដែរ។

        ជាការឆ្លើយតប ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសម្ដែងនូវគោលបំណងថា ទីក្រុង Marrakech នឹងបង្កើតទំនាក់ទំនង មិត្តភាព ហើយចងមេត្រីភាពជាមួយតំបន់មួយរបស់វៀតណាមដូចជាទីក្រុង ហ្វេ ដើម្បីរួមគ្នាសហប្រតិបតិ្តការនិងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ