ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបសវនាការជាមួយ ប្រធានក្រុមប្រឹក្សាស៊ូរ៉ាកាតា
(VOVWORLD) - នៅទីនេះ លោក ប្រធានក្រុមប្រឹក្សាស៊ូរ៉ាកាតាបានវាយតម្លៃថា ទំនាក់ទំនងទ្វេភាគរវាងកាតានិង វៀតណាមត្រូវបានជំរុញយ៉ាងខ្លាំងក្លានាពេលកន្លងទៅ ព្រមទាំងអះអាងថា កាតា នឹងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងធ្វើ សមាហរណកម្មអន្តរជាតិ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយប្រធានក្រុមប្រឹក្សាស៊ូរ៉ា (សភា) កាតា លោក Ahmad Bin Abdullah Al Mahmoud (រូបថត៖ quochoi.vn) |
នារសៀលថ្ងៃទី៨ ខែមេសា នៅខាងក្រៅមហាសន្និបាតសហភាពអន្តរសភា ពិភពលោកលើកទី ១៤០ (IPU 140) ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនាការជាមួយប្រធានក្រុមប្រឹក្សាស៊ូរ៉ា (សភា) កាតា លោក Ahmad Bin Abdullah Al Mahmoud។ នៅទីនេះ លោក ប្រធានក្រុមប្រឹក្សាស៊ូរ៉ាកាតាបានវាយតម្លៃថា ទំនាក់ទំនងទ្វេភាគរវាងកាតានិង វៀតណាមត្រូវបានជំរុញយ៉ាងខ្លាំងក្លានាពេលកន្លងទៅ ព្រមទាំងអះអាងថា កាតា នឹងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងធ្វើសមាហរណកម្មអន្តរជាតិ។
ចំណែកឯប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan វិញ បានជម្រាបថា វៀតណាមគោរពទំនាក់ទំនងជាមួយកាតា ហើយមានគោល បំណងចង់អោយភាគីទាំងពីរបន្តសហប្រតិបតិ្តការលើវិស័យជាច្រើន ព្រមទាំង ដោះដូរទំនិញដែលភាគីទាំងពីរមានឧត្តមភាពទៅវិញទៅមកផងដែរ។ ថ្នាក់ដឹក នាំទាំងពីររូបក៏បានពិភាក្សានិងចែករំលែកបទពិសោធន៍ក្នុងសកម្មភាពប្រតិបត្តិ របស់រដ្ឋសភា ក៏ដូចជាអំពីការងារកសាងច្បាប់ ទៀតផង៕