ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទៅជូនពរបុណ្យណូអែលនៅគណៈកម្មាធិការសាមគ្គីគ្រឹស្តសាសនាវៀតណាម

(VOVWORLD) - ក្នុងឱកាសបុណ្យណូអែលឆ្នាំ២០១៩ នារសៀលថ្ងៃទី៩ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទៅសួរសុខទុក្ខនិងជូនពរគណៈកម្មាធិការសាមគ្គីគ្រឹស្តសាសនាវៀតណាម។ 
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទៅជូនពរបុណ្យណូអែលនៅគណៈកម្មាធិការសាមគ្គីគ្រឹស្តសាសនាវៀតណាម - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្លែងនៅក្នុងជំនួបនេះ (រូបថត៖ daidoanket.vn) 

  ថ្លែងនៅទីនេះ លោកស្រីប្រធានរដ្ឋសភាបានអះអាងថា គោលជំហរដ៏ឥតងាករេរបស់បក្ស រដ្ឋនោះគឺគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា។ រដ្ឋសភាក៏បានចេញផ្សាយច្បាប់ជំនឿសាសនាហើយយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលដល់បណ្ដាអង្គការសាសនាដើម្បីធ្វើសកម្មភាពតាមបទបញ្ញាត្តិក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់។

        លោកស្រីបានសម្ដែងនូវគោលបំណងថា គណៈកម្មាធិការសាមគ្គីគ្រឹស្តសាសនាវៀតណាមបន្តឃោសនា ចលនាជនរួមជាតិគ្រឹស្តសាសនិកអនុវត្តយ៉ាងល្អប្រពៃនូវគោលជំហរ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ គណៈកម្មាធិការត្រូវការធ្វើជាស្ពានតភ្ជាប់រវាងបក្សនិងអាជ្ញាធរជាមួយជនរួមជាតិគ្រឹស្តសាសនិក សំដៅពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូលអោយកាន់តែរឹងមាំថែមទៀត។

        ក្នុងឱកាសនេះដែរ ប្រធានគណៈកម្មាធិការសាមគ្គីគ្រឹស្តសាសនាវៀតណាម អេវ៉ែក Giuse Tran Xuan Manh បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងរដ្ឋសភា ដោយបានយកចិត្តទុកដាក់ជួយឧបត្ថម្ភដើម្បីគណៈកម្មាធិការអាចបំពេញភារកិច្ចរបស់ខ្លួនអោយបានល្អ ជាពិសេសគឺចលនាជនរួមជាតិគ្រឹស្តសាសនិកវៀតណាមប្រមាណ៧លាននាក់ចូលរួមការប្រឡងប្រណាំងស្នេហាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ