ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan៖ បណ្ដាលោកស្រី ឯកអគ្គរដ្ឋទូតលោកស្រីប្រធានស្ថាប័នតំណាងការទូតនិងអង្គការអន្តរជាតិបានរួមដំណើរជាមួយវៀតណាម

(VOVWORLD) - ប្រធាន រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ចាប់តាំង ពីមុនមក នារីវៀតណាម ទោះបីជាកាន់មុខតំណែងណាឬនៅឋានៈណាក៏ដោយ ប៉ុន្តែជានិច្ចកាលបង្ហាញនូវតួនាទី ឫទ្ធានុភាពនិងបញ្ញារបស់ខ្លួន ដើម្បីរួមចំណែក ទានយ៉ាងសកម្មទៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើសមាហរណកម្ម អន្តរជាតិ កសាងនិងការពារមាតុភូមិ ក៏ដូចជាថែរក្សាប្រពៃណីវប្បធម៌ដ៏ល្អប្រសើរ របស់ប្រជាជាតិ ផងដែរ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan៖ បណ្ដាលោកស្រី ឯកអគ្គរដ្ឋទូតលោកស្រីប្រធានស្ថាប័នតំណាងការទូតនិងអង្គការអន្តរជាតិបានរួមដំណើរជាមួយវៀតណាម - ảnh 1ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan (អាវផាយពណ៌ស) ថតរូបជាមួយបណ្ដាតំណាងក្នុងជំនួបនេះ (រូបថត៖ TTXVN) 

  នាថ្ងៃទី២ ខែមីនា នៅខេត្ត Vinh Phuc ភាគខាងជើងវៀតណាម បានប្រព្រឹត្ត ទៅនូវជំនួបការងាររវាងថ្នាក់ដឹកនាំរដ្ឋសភា ក្រុមសមាជិកាសភាវៀតណាមនិងថ្នាក់ ដឹកនាំខេត្ត Vinh Phuc ជាមួយបណ្ដាលោកស្រីឯកអគ្គរដ្ឋទូត លោកស្រីប្រធាន ស្ថាប័នតំណាងការទូតនិងអង្គការអន្តរជាតិប្រចាំនៅវៀតណាម ក្នុងឱកាសទិវា នាទីអន្តរជាតិថ្ងៃទី៨ ខែមីនា។

        ក្នុងជំនួបសំណេះសំណាលជាមួយបណ្ដាលោកស្រីឯកអគ្គរដ្ឋទូត លោកស្រី ប្រធានស្ថាប័នតំណាងការទូតនិងអង្គការអន្តរជាតិប្រចាំនៅវៀតណាម ប្រធាន រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ចាប់តាំង ពីមុនមក នារីវៀតណាម ទោះបីជាកាន់មុខតំណែងណាឬនៅឋានៈណាក៏ដោយ ប៉ុន្តែជានិច្ចកាលបង្ហាញនូវតួនាទី ឫទ្ធានុភាពនិងបញ្ញារបស់ខ្លួន ដើម្បីរួមចំណែក ទានយ៉ាងសកម្មទៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើសមាហរណកម្ម អន្តរជាតិ កសាងនិងការពារមាតុភូមិ ក៏ដូចជាថែរក្សាប្រពៃណីវប្បធម៌ដ៏ល្អប្រសើរ របស់ប្រជាជាតិ ផងដែរ។ រហូតមកដល់សព្វថ្ងៃនេះ នារីវៀតណាមកំពុងបន្តដើរ តួនាទីយ៉ាងសំខាន់ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍប្រទេសជាតិ។

        ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជម្រាបថា នាពេល ថ្មីៗនេះ វៀតណាមមានមោទនភាពណាស់ដែលបានក្លាយជាប្រទេសម្ចាស់ផ្ទះនិងរៀបចំប្រកប ដោយជោគជ័យនូវកិច្ចប្រជុំបណ្ដាញសមាជិកាសភានិងកិច្ចប្រជុំគណៈកម្មាធិការ អប់រំ សារព័ត៌មាន និងវប្បធម៌របស់សហភាពអន្តរសភាប្រើប្រាស់ភាសាបារាំង។ ហើយវៀតណាមនឹងបន្តជាសមាជិកមានការទទួលខុសត្រូវក្នុងកិច្ចប្រជុំសមាជិកាសភានៃវេទិកាសហភាពអន្តរសភាពិភពលោក (IPU) ក្រុមប្រឹក្សាអន្តរសភានៃ សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) ក៏ដូចជាវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ទៀតផង។ លោកស្រីប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖

        “វៀតណាមមានក្ដីសោមនស្សរីករាយក្រៃលែងព្រោះថាជានិច្ចកាលមានការរួមដំណើរនិងការជួយឧបត្ថម្ភគាំទ្ររបស់សហគមន៍អន្តរជាតិ ដែលតំណាងគឺជាលោកស្រី ឯកអគ្គរដ្ឋទូត លោកស្រីប្រធានស្ថាប័នតំណាងនៃអង្គការអន្តរជាតិប្រចាំនៅវៀត ណាម។ តាមរយៈបណ្ដាមិត្ត វៀតណាមទទួលបានការចែករំលែកបទពិសោធន៍ ដ៏ថ្លៃថ្លាពីប្រទេសដទៃ ហើយត្រូវបានផ្ដល់ជំនួយខាងប្រភពធនធាននិងបច្ចេក ទេស ដើម្បីជំរុញដំណើរការសមាហរណកម្ម អនុវត្តន៍គោលដៅនានាក្នុងរបៀប វារៈឆ្នាំ២០៣០ស្ដីពីការអភិវឌ្ឍដោយចីរភាពឆ្ពោះទៅរកកំណើនគ្របដណ្ដប់ ក៏ដូចជារួមដំណើរជាមួយវៀតណាមក្នុងកំណាត់ផ្លូវឆ្ពោះទៅរកសមភាពភេទ ដើម្បីអនាគតមួយប្រកបដោយភាពស្វាហាប់ ការគ្របដណ្ដប់និងវិបុលភាព ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ