ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Phong Dien ទីក្រុង Can Tho

(VOVWORLD) - បន្តដំណើរទស្សនកិច្ចនិងជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត មុននឹងកិច្ចប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី ២៦ ខែមេសា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះ ឆ្នោត នៅឃុំ Nhon Nghia ស្រុក Phong Dien។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Phong Dien ទីក្រុង Can Tho - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងក្នុងពិធី

ក្នុងជំនួបប្រាស្រ័យនេះក៏បាននិយាយដល់បញ្ហាជាច្រើន ក្នុងនោះមានបញ្ហាពាក់ព័ន្ធនឹងកសិកម្ម តំបន់ជនបទកសិករ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដែលជះឥទ្ធិពលដល់ការរស់នៅនិងផលិតកម្មរបស់ប្រជាជននៅតំបន់ដីសណ្ដទន្លេ Cuu Long រួមទាំងការដំឡើងថ្លៃអគ្គិសនីនិងតម្លៃប្រេងសាំងដែលបង្កសម្ពាធដល់ប្រជាពលរដ្ឋផងដែរ

អញ្ជើញចែករំលែកនូវបារម្ភរបស់អ្នកបោះឆ្នោតនៅឯជំនួបប្រាស្រ័យនេះ ប្រធានរដ្ឋ សភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា មតិរបស់អ្នកបោះឆ្នោតនឹងត្រូវបានធ្វើសំយោគ ហើយបញ្ចូនទៅឱ្យទីភា្នក់ងារនិងក្រសួងនានាដើម្បីដោះស្រាយ ។ ទន្ទឹមជាមួយគ្នានោះ រដ្ឋសភានឹងតាមដានយ៉ាងដិតដល់នូវការការអនុវត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ