ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទៅកាន់ព្រះរាជា ណាចក្រថៃ

(VOVWORLD) - ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នឹងទទួលតំណែងជាប្រធាន AIPA ពីប្រធានរដ្ឋសភាថៃតាមគោលការណ៍ ប្ដូរវេន ដើម្បីរៀបចំមហាសន្និបាត AIPA 41 នាឆ្នាំ២០២០ និងសកម្មភាពផ្សេងៗ ក្នុងក្របខ័ណ្ឌឆ្នាំប្រធាន AIPA។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទៅកាន់ព្រះរាជា ណាចក្រថៃ - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទៅកាន់ព្រលានយន្តហោះអន្តរជាតិ Don Mueang (រូបថត៖ VOV)

      នាវេលាម៉ោង១៣ ថ្ងៃទី២៥ ខែសីហា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានទៅ កាន់ព្រលានយន្តហោះអន្តរជាតិ Don Mueang រាជធានីបាងកក ប្រទេសថៃ ចាប់ផ្ដើម បំពេញដំណើរចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤០ (AIPA 40) ហើយទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី៣០ ខែសីហា តាមការអញ្ជើញរបស់លោក Chuan Leekpai ប្រធានរដ្ឋសភា ថៃនិងជាប្រធានមហាសន្និបាត AIPA 40 ផងដែរ។

        ទទួលគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅព្រលានយន្តហោះ Don Mueang មានអនុប្រធាន ទី២នៃរដ្ឋសភាថៃលោក Suphachai Pohsu និងអគ្គលេខាធិការ រដ្ឋសភាលោក Sorasak Pienvej ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសថៃលោក Nguyen Hai Bang រួមជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត ក៏ដូចជាតំណាង សហគមន៍ប្រជាជននិងនិស្សិតវៀតណាមនៅថៃផងដែរ។

        ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នឹងទទួលតំណែងជាប្រធាន AIPA ពីប្រធានរដ្ឋសភាថៃតាមគោលការណ៍ ប្ដូរវេន ដើម្បីរៀបចំមហាសន្និបាត AIPA 41 នាឆ្នាំ២០២០ និងសកម្មភាពផ្សេងៗ ក្នុងក្របខ័ណ្ឌឆ្នាំប្រធាន AIPA។

        គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅថៃរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច លើកនេះ លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញ ជួបពិភាក្សាការងារនិង ជួបសវនាការជាមួយថ្នាក់ដឹកនាំថៃនានា៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ