|
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទៅទស្សនាសួនច្បារម្រេសនៅ
ភូមិ Bac Dong ២ ឃុំ Gia Cat (រូបថត៖VOV) |
(VOVworld) - ត្រូវតែរក្សារូបសណ្ឋានជនបទថ្មី ហើយក្នុងការងារបញ្ជាណែនាំថ្នាក់
ដឹកនាំត្រូវតែជិតស្និទ្ធជាមួយប្រជាជន បង្កើតការស្រុះចិត្តគំនិតនិងលើកកំពស់គុណ
ភាពជីវភាពរស់នៅរបស់ប្រជាជន។នេះជាការបញ្ជាណែនាំរបស់ប្រធានរដ្ឋសភា
វៀតណាមលោកស្រី Nguyen Thi Kim Ngan នៅពេលអញ្ជើញ ជួបធ្វើការជាមួយថ្នាក់
ដឹកនាំឃុំ Gia Cat និងថ្នាក់ដឹកនាំស្រុក Cao Loc ខេត្ត Lang Son ភាគខាងជើងវៀត
ណាមនាព្រឹកថ្ងៃទី២០ មិថុនា។លោកស្រី Nguyen Thi Kim Ngan បានវាយតំលៃខ្ពស់
ចំពោះរាល់ស្នាដៃដែលឃុំ Gia Cat ទទួលបាន ព្រមទាំងសំណូមពរឲ្យថ្នាក់ដឹកនាំឃុំ
ត្រូវបន្តស្រាវជ្រាវរូបសណ្ឋានផលិតកម្មថ្មីៗឲ្យសមស្របទៅនឹងទីផ្សារ។
នាថ្ងៃដដែល លោកស្រី Nguyen Thi Kim Ngan បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត
Lang Son អំពីស្ថានភាពអនុវត្តន៍សេចក្ដីសំរេចចិត្តរបស់រដ្ឋសភានិងរដ្ឋាភិបាលស្ដី
អំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៦។ថ្លែងមតិនៅទីនេះ លោកស្រី
Nguyen Thi Kim Ngan បានក្រើនរលើកខេត្ត Lang Son ត្រូវការយកចិត្តទុកដាក់យ៉ាង
ខ្លាំងដល់ការងារកែលំអរបរិយាកាសវិនិយោគដើម្បីទាក់ទាញប្រភពទុន ហើយ
បែងចែកប្រភពកម្លាំងសំរាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ក្រៅពីនោះ ខេត្តក៏
ត្រូវតែយកចិត្តទុកដាក់ដល់ការកែលំអរប្រព័ន្ធគមនាគមន៍ ផ្លូវហាយហ្វៃដើម្បី
ពង្រីកនូវឧត្តមភាពសេដ្ឋកិច្ចច្រកទ្វារព្រំដែនអន្តរជាតិផងដែរ៕