ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បំពេញទស្សនកិច្ចការងារនៅខេត្ត Soc Trang

(VOVWORLD) - នាថ្ងៃដដែល លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បាន ទៅសាកសួរសុខទុក្ខ ជូនអំណោយដល់បណ្ដាគ្រួសារគោលនយោបាយនៅ ទីក្រុង Soc Trang ផងដែរ។

នាថ្ងៃទី២៦ វិច្ឆិកា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងក្រុមការងារនៃរដ្ឋសភាបានអញ្ជើញទៅបំពេញទស្សនកិច្ច ការងារនៅខេត្ត Soc Trang។

ក្រុមការងារបានទៅទស្សនាក្រុមហ៊ុនកែច្នៃជលផល Tai Kim Anh នៅមណ្ឌលឧស្សាហកម្ម An Nghiep ខេត្ត Soc Trang។ ថ្លែងនៅទីនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានសម្ដែងនូវបំណងចង់ឲ្យក្រុមហ៊ុនបន្តអភិវឌ្ឍ ពង្រីកផលិតកម្មនិងទីផ្សារនាំចេញ ក៏ដូចជា បង្កើតការងារធ្វើបន្ថែមទៀតជូនចំពោះប្រជាជននៅក្នុងតំបន់។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បំពេញទស្សនកិច្ចការងារនៅខេត្ត Soc Trang - ảnh 1លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ទៅទស្សនាមជ្ឈមណ្ឌលផលិតស្រូវអង្ករប្រភេទ ST25។ (រូបថត៖ TTXVN)

ទៅទស្សនាមជ្ឈមណ្ឌលផលិតស្រូវអង្ករប្រភេទ ST25 ដែលត្រូវបាន ទទួលស្គាល់ជាប្រភេទអង្ករដ៏ឆ្ងាញ់បំផុតលើពិភពលោកក្នុងឆ្នាំ២០១៩ របស់ វីរជនពលកម្ម Ho Quang Cua លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានស្នើឲ្យអាជ្ញាធរមូលដ្ឋានបង្កលក្ខណៈងាយស្រួលសម្រាប់អ្នក វិទ្យាសាស្ត្រពង្រីកប្រាជ្ញា ច្នៃប្រឌិតផលិតផលដោយមានគុណភាពខ្ពស់ដូច ជាស្រូវ ST25។

នាថ្ងៃដដែល លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បាន ទៅសាកសួរសុខទុក្ខ ជូនអំណោយដល់បណ្ដាគ្រួសារគោលនយោបាយនៅ ទីក្រុង Soc Trang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ