ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចាប់ផ្ដើម បំពេញទស្សនកិច្ចជាផ្លូវការនៅម៉ារ៉ុក

(VOVWORLD) - នារសៀលថ្ងៃទី២៧ ខែមីនា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាម បានអញ្ជើញទៅ ដល់ព្រលានយន្តហោះអន្តរជាតិ Rabat Salle រដ្ឋធានី Rabat ចាប់ផ្ដើមដំណើរ ទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក តាមការអញ្ជើញរបស់ប្រធានរដ្ឋ សភាប្រទេសម្ចាស់ផ្ទះលោក Habib El Malki។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចាប់ផ្ដើម បំពេញទស្សនកិច្ចជាផ្លូវការនៅម៉ារ៉ុក - ảnh 1 អនុប្រធានរដ្ឋសភាម៉ារ៉ុកលោក Habib El Malki ទទួលប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅព្រលានយន្តហោះ (រូបថត៖ TTXVN)

នាល្ងាចថ្ងៃដដែល លោកស្រី Nguyen Thi Kim Ngan បានជួបសំណេះ សំណាលជាមួយកម្មា ភិបាលនៃស្ថានទូតវៀតណាមនិងតំណាងសហគមន៍ជន វៀតណាមនៅម៉ារ៉ុក។ នៅក្នុងជំនួបនេះ លោកស្រីប្រធានរដ្ឋសភាបានវាយតម្លៃ ខ្ពស់ចំពោះការខិតខំប្រឹងប្រែង ការរួមវិភាគទានរបស់ សហគមន៍ ជនវៀតណាម ដែលបានសាមគ្គីជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីជំនះពុះពារលើការលំបាក ក្នុងជីវភាព ក៏ដូចជាសម្របខ្លួនទៅក្នុងសង្គមនៃប្រទេសសាមីផងដែរ។ លោកស្រី ចាត់ទុកថា ស្ថានទូតចាំបាច់ត្រូវណែនាំសហគមន៍ជនវៀតណាមធ្វើសកម្មភាព អោយបានត្រឹមត្រូវនឹងគោលដៅ ហើយសមស្របនឹងច្បាប់នៃប្រទេសសាមី ដើម្បីក្លាយទៅជាស្ពានតភ្ជាប់ក្នុងទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពគ្រប់វិស័យរវាងប្រទេសទាំងពីរ។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖

        “ការទូតជាកិច្ចការនយោបាយ ប៉ុន្តែត្រូវត្រួតត្រាយផ្លូវសម្រាប់សេដ្ឋកិច្ចនិង វប្បធម៌ទៀតផ។ ការទូតមានការទទួលខុសត្រូវធំមួយនោះគឺកិច្ចការសហគមន៍។ ទោះបីជាសហគមន៍ជនជាតិយើងនៅតែតូចក្ដី ប៉ុន្តែ យើងត្រូវយកចិត្តទុកដាក់ច្រើនថែមទៀត។ នៅទីណាមានជនវៀតណាម គឺស្ថានទូតត្រូវស្វែងរកវិធានការឈានដល់ទីនោះ។ ប្រសិនបើមិនទាន់បង្កើត ស្ថានទូតនៅឡើយ យើងក៏ត្រូវមានអ្នកទទួលបន្ទុកតំបន់នោះដើម្បីធ្វើជាទីបង្អែក សម្រាប់បងប្អូន។ ខ្ញុំពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងពេលដែល ឃើញថា បងប្អូនអាណិកជនវៀតណាមយកចិត្តទុកដាក់ដល់ការបង្រៀនភាសា វៀតណាមសម្រាប់កូនចៅ អប់រំប្រពៃណីវប្បធម៌ជាតិដើម្បីថែរក្សាព្រលឹងវប្បធម៌ របស់ប្រជាជនជាតិវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ