ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួម ពិធីបើកសម័យប្រជុំក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ

(VOVWORLD) - នាព្រឹកថ្ងៃទី៦ កក្កដា ក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយបានប្រារព្ធ សម័យប្រជុំលើកទី១៥ ក្រុមប្រឹក្សាប្រជាជននីតិកាលទី១៥ អាណត្តិឆ្នាំ ២០១៦-២០២១។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួម ពិធីបើកសម័យប្រជុំក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅពិធីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនៃទីក្រុងក្នុង ឆមាសទី១ឆ្នាំ២០២០ ដោយសម្រេចបានកំណើនចំនួន ៣,៣៩% ពោលគឺ ខ្ពស់ជាងកម្រិត១,៨១%របស់ប្រទេសទាំងមូល។

លោកស្រីប្រធានរដ្ឋសភាបានសម្ដែងនូវគោលបំណងថា ទីក្រុង ហាណូយនឹងបន្តជំរុញខ្លាំងនូវការកែទម្រង់ ជួយសម្រួលដល់បែបបទរដ្ឋ បាល កែលម្អបរិយាកាសវិនិយោគ អាជីវកម្ម ផ្ដោតសារសំខាន់លើការដោះ ស្រាយបញ្ហាជំពាក់ជំពិននានារបស់វិនិយោគិននិងសហគ្រាស។ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖

“ត្រូវការលើកកំពស់ប្រសិទ្ធភាពនៃការអនុវត្តតួនាទីឃ្លាំមើល ជាពិសេសគឺឃ្លាំមើលការប្រតិបត្តិតាមច្បាប់របស់ស្ថាប័នគ្រប់ គ្រងរដ្ឋ និងស្ថាប័នយុត្តិធម៌គ្រប់ជាន់ថ្នាក់នានា ព្រមទាំងផ្ដោតសារសំខាន់ លើការឃ្លាំមើលបញ្ហាសំខាន់ៗដែលប្រជាជនកំពុងយកចិត្តទុកដាក់ផង ដែរ។ ទន្ទឹមនេះ បន្តអនុវត្តឲ្យបានល្អនូវការងារជួបប្រាស្រ័យជាមួយអ្នក បោះឆ្នោត ដើម្បីផ្ទៀងស្ដាប់មតិ បំណងប្រាថ្នារបស់ប្រជាជនឲ្យបានទាន់ ពេលវេលា តាមនោះលើកកំពស់តួនាទី ឋានៈនិងប្រសិទ្ធភាពនៃសកម្មភាព របស់ក្រុមប្រឹក្សាប្រជាជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ