ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកម្មវិធីសិល្បៈ “ស្ពានមិត្តភាព” នៅប្រទេសចិន
(VOVWORLD) - មុនពេលចូលរួមពិធីបើកកម្មវិធីសិល្បៈ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Li Zhanshu បានអញ្ជើញទៅទស្សនា លំហរវប្បធម៌វៀតណាមដែលបាន តាំងបង្ហាញរូបថត និងស្នាដៃសិល្បៈជាច្រើនស្ដីពីរូបភាពទឹកដី មនុស្ស វប្បធម៌ សិល្បៈ និងសមិទ្ធផលសេដ្ឋកិច្ចសង្គមរបស់វៀតណាម៕
ប្រធានរដ្ឋសភាទាំងពីរអញ្ជើញទៅទស្សនាលំហរវប្បធម៌វៀតណាមនៅចិន (រូបថត៖ VOV) |
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នាយប់ថ្ងៃទី១០ ខែកក្កដា នៅ រោងល្ខោនជាតិ រដ្ឋធានីប៉េកាំង ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍សហការជា មួយក្រសួងការបរទេសវៀតណាម បានរៀបចំកម្មវិធីសិល្បៈ “ស្ពានមិត្តភាព”។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានសភា តំណាងប្រជាជនទូទាំងប្រទេសចិនលោក Li Zhanshu បានអញ្ជើញចូលរួម កម្មវិធីនេះ។
ថ្លែងសុន្ទរកថាបើកកម្មវិធី រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមលោក Nguyen Ngoc Thien បានសង្កត់ធ្ងន់ថា៖
“កម្មវិធីសិល្បៈនេះនឹងនាំមកជូនទស្សនិកជននូវការចាប់អារម្មណ៍អំពីរូបភាពប្រទេសវៀត ណាមដ៏ស្រស់បំព្រង ស្និទ្ធស្នាល រួមជាមួយប្រពៃណីវប្បធម៌ដ៏យូរ លង់មក ព្រមទាំងចាប់អារម្មណ៍អំពីលក្ខណៈស្រដៀងគ្នារវាងវប្បធម៌វៀតណាម និងវប្បធម៌ចិនទៀតផង”។
កម្មវិធីនេះបានបង្ហាញបណ្ដាបទចម្រៀងនិងរបាំដ៏វិសេសវិសាលដែលកោតសរសើរភាពស្រស់ស្អាតនៃទឹកដីវៀតណាម ក៏ដូចជាបទចម្រៀងល្បីល្បាញនានា របស់ចិនផងដែរ។ អ្នកអក្សរសាស្ត្រ កវីចិន លោក Zhu Se Se បានចែករំលែក ចំណាប់អារម្មណ៍នាពេលចូលរួមកម្មវិធីនេះយ៉ាងដូច្នេះថា៖
“ខ្ញុំភ្ញាក់ផ្អើលណាស់ដោយបានដឹងថា ទិវាវប្បធម៌វៀតណាមត្រូវបានរៀបចំ ឡើងនៅទីក្រុង ប៉េកាំង។ ដំណើរទៅកាន់វៀតណាមកាលពីដើមឆ្នាំនេះ បានផ្លាស់ ប្ដូរចំណាប់អារម្មណ៍របស់ខ្ញុំអំពីវៀតណាម។ ខ្ញុំស្រឡាញ់វៀតណាមយ៉ាងខ្លាំង ណាស់។ វប្បធម៌វៀតណាមបានសរអោយឃើញនូវកម្លាំងផ្ទៃក្នុងរបស់វៀត ណាម។ វៀតណាមពោរពេញទៅដោយកម្លាំងទាក់ទាញចំពោះខ្ញុំ”។
មុនពេលចូលរួមពិធីបើកកម្មវិធីសិល្បៈ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Li Zhanshu បានអញ្ជើញទៅទស្សនាលំហរវប្បធម៌វៀតណាមដែលបាន តាំងបង្ហាញរូបថត និងស្នាដៃសិល្បៈជាច្រើនស្ដីពីរូបភាពទឹកដី មនុស្ស វប្បធម៌ សិល្បៈ និងសមិទ្ធផលសេដ្ឋកិច្ចសង្គមរបស់វៀតណាម៕