ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធី បិទកិច្ចប្រជុំជាប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧
(VOVWORLD) - នាថ្ងៃទី១៦ ខែមករានៅទីក្រុងសៀមរាប ព្រះរាជាណាចក្រកម្ពុជា កិច្ចប្រជុំ ជាប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី ២៧ បានបិទក្រោយ រយៈពេល៣ថ្ងៃប្រជុំ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំ APPF 27 (រូបថត៖ VOV) |
ពិធីបិទបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា កម្ពុជា សម្ដេច ហេង សំរិន ក៏ជាប្រធាន APPF 27 នេះដែរ។ ប្រធានរដ្ឋ សភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញចូលរួមពិធីបិទ។
អង្គប្រជុំបានអនុម័តលើសេចក្ដីសម្រេចចិត្តចំនួន១៤ដោយឈរលើមូលដ្ឋាននៃសេចក្ដីព្រាងទាំង៤៣ដែលដាក់ជូនដោយប្រទេសជាសមាជិកនានា ព្រមទាំង អនុម័តលើសេចក្ដីថ្លែងការណ៍រួមសៀមរាបឆ្នាំ២០១៩ផងដែរ។
អញ្ជើញថ្លែងនៅពិធីបិទ ប្រធាន APPF 27 ប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន បានអះអាងថា កិច្ចប្រជុំ APPF 27 បានបញ្ចប់ប្រកបដោយជោគជ័យ ព្រមទាំងជឿជាក់ថា លទ្ធផលនៃកិច្ចប្រជុំនេះនឹងរួមចំណែកដោះស្រាយការសាក ល្បងរួម រក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និង លើពិភពលោកជាពុំខាន។
នាយប់ថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញវិល ត្រឡប់មករដ្ឋធានីហាណូយវិញ បញ្ចប់ប្រកបដោយភាពល្អ ប្រសើរនូវដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ APPF 27 នៅសៀមរាប ព្រះរាជា ណាចក្រកម្ពុជា៕