ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធី រំលឹកខួបលើកទី៣០នៃទិវាប្រពៃណីរបស់ក្រុមហ៊ុន Tan Cang Sai Gon

(VOVWORLD) - នាព្រឹកថ្ងៃទី១៥ ខែមីនា នៅកំពង់ផែ Tan Cang Cat Lai ទីក្រុងហូជីមិញ ក្រុមហ៊ុន Tan Cang Sai Gon បានរៀបចំពិធីរំលឹកខួបលើកទី៣០នៃទិវាប្រពៃណី របស់ ក្រុមហ៊ុន (ថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៨៩-ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩)។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធី រំលឹកខួបលើកទី៣០នៃទិវាប្រពៃណីរបស់ក្រុមហ៊ុន Tan Cang Sai Gon - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan៖ "ក្រុមហ៊ុន Tan Cang Sai Gon គឺជាគំរូលេចធ្លោមួយអំពីការគួបផ្សំការអភិវឌ្ឍសេដ្ឋកិច្ចជា មួយការធានាសន្តិសុខការពារជាតិ។ (រូបថត៖ VOV)

អញ្ជើញថ្លែងសន្ទរកថាអបអរសាទរ ក្រុមហ៊ុន Tan Cang Sai Gon ប្រធាន រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះ រាល់សមិទ្ធផលដែល ក្រុមហ៊ុនសម្រេចបានក្នុងការរៀបចំ ផ្លាស់ប្ដូរថ្មី អភិវឌ្ឍនិង លើកកំពស់ប្រសិទ្ធភាពនៃសហគ្រាសរដ្ឋ។ លោកស្រីបានបន្តថា ក្រុមហ៊ុន Tan Cang Sai Gon គឺជាគំរូលេចធ្លោមួយអំពីការគួបផ្សំការអភិវឌ្ឍសេដ្ឋកិច្ចជាមួយការធានាសន្តិសុខការពារជាតិ។ ដើម្បីសម្រេចបាននូវលទ្ធផលទាំងនោះ រួម ជាមួយការខិតខំប្រឹងប្រែងរបស់ ក្រុមហ៊ុន Tan Cang Sai Gon នោះ គឺនៅតែ មានការបញ្ជាណែនាំយ៉ាងខ្លាំងក្លារបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ កងទ័ពជើង ទឹក ក៏ដូចជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំទីក្រុងហូជីមិញនិងតំបន់ផ្សេងៗ ទៀតផង។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញមាន ប្រសាសន៍ថា៖

        “ខ្ញុំសំណូមពរអោយក្រសួងការពារជាតិនិងកងទ័ពជើងទឹក បញ្ជាណែនាំ ក្រុមហ៊ុន Tan Cang Sai Gon បន្តជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនិងអនុវត្តន៍យ៉ាង ម៉ឺងម៉ាត់គោលមាគ៌ា គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ពង្រីកប្រពៃណី វីរភាពរបស់កងទ័ពដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវភារកិច្ចទាំងអស់ដែល ត្រូវបានប្រគល់ជូន។ តាមនោះ ក្រុមហ៊ុន Tan Cang Sai Gon បន្តត្រួស ត្រាយក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រវៀតណាមប្រកបដោយ ចីរភាពដល់ឆ្នាំ២០៣០ ទស្សនៈវិស័យដល់ឆ្នាំ២០៤៥ ជាពិសេសគឺការអភិវឌ្ឍ ប្រព័ន្ធកំពង់ផែទឹកជ្រៅបម្រើការដឹកជញ្ជូនអន្តរជាតិ បង្កើតកម្លាំងចលករសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រក្នុងទូទាំងប្រទេស ព្រមទាំងលើកកំពស់ពាណិជ្ជ សញ្ញាវៀតណាមក្នុងវិស័យសេដ្ឋកិច្ចសមុទ្រនិងសេវាកម្ម logistics ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ