ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធី រំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាមនៅវិទ្យាស្ថានហិរញ្ញវត្ថុ

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ វិទ្យាស្ថានហិរញ្ញវត្ថុវៀត ណាម បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាមទី២០ ខែវិច្ឆិកា។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធី រំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាមនៅវិទ្យាស្ថានហិរញ្ញវត្ថុ - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងតមិនៅពិធីរំលឹកខួប (រូបថត៖ VOV)


ឆ្លងកាត់រយៈពេល៥៥ឆ្នាំនៃការចាប់បដិសន្ធិនិងអភិវឌ្ឍ វិទ្យាស្ថានហិរញ្ញវត្ថុ ជាទីកន្លែងដែលបានបណ្ដុះបណ្ដាលបណ្ឌិត អនុបណ្ឌិតជាង៨០០០នាក់និង និស្សិតបរិញ្ញបត្រប្រមាណ១សែននាក់សម្រាប់ប្រទេសជាតិនិងប្រទេសកម្ពុជានិងឡាវ។ យុទ្ធសាស្ត្រអភិវឌ្ឍដល់ឆ្នាំ២០៣០នៃវិទ្យាស្ថានហិរញ្ញវត្ថុនោះគឺក្លាយទៅ ជាមូលដ្ឋានបណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សា ក្រោយឧត្តមសិក្សា និងជាមូលដ្ឋាន ស្រាវជ្រាវវិទ្យាសាស្ត្រនាំមុខគេនៃប្រទេសវៀតណាមនិងមានកិត្យានុភាពក្នុង តំបន់អំពីវិស័យហិរញ្ញវត្ថុ គណនេយ្យ សេដ្ឋកិច្ចនិងការគ្រប់គ្រងអាជីវកម្ម។

        អញ្ជើញថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖

        “ខ្ញុំជឿជាក់ថា ដោយមានប្រពៃណីដ៏ល្អប្រសើរនោះ គឺវិទ្យាស្ថានហិរញ្ញវត្ថុ នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លាដើម្បីក្លាយទៅជាមូលដ្ឋានបណ្ដុះបណ្ដាលនិងស្រាវជ្រាវវិទ្យាសាស្ត្រនាំមុខគេខាងផ្នែកហិរញ្ញវត្ថុ-គណនេយ្យ សេដ្ឋកិច្ចនិងការគ្រប់ គ្រងអាជីវកម្ម សំដៅរួមចំណែកកសាងខឿនហិរញ្ញវត្ថុវៀតណាមប្រកបដោយ លក្ខណៈសមាហរណកម្ម ស្មោះត្រង់និងចីរភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ