ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីជួបជុំគ្នាកងទ័ពសក់វែងនិងអតីតយុវនារីស្ម័គ្រចិត្តតំបន់ភាគខាងត្បូង
(VOVWORLD) - នារសៀលថ្ងៃទី១៦ខែមករានៅខេត្ត Ben Tre មជ្ឈឹមសមាគមន៍នារី វៀតណាម និងគណៈកម្មាធិការប្រជាជនខេត្ត Ben Tre បានរៀបចំពិធីជួបជុំ ជាមួយតំណាងនៃ “កងទ័ពសក់វែង” អតីតយុវនារីស្ម័គ្រចិត្តនៅខេត្តក្រុងទាំង ២១នៃតំបន់ភាគខាងត្បូងវៀតណាម។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏អញ្ជើញចូលរួមពិធីជួបជុំនេះដែរ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបជុំជាមួយបណ្ដាតំណាងនៃ "កងទ័ពសក់វែង" ខេត្ត Ben Tre (រូបថត៖ VOV) |
ខេត្ត Ben Tre ត្រូវបានចាត់ទុកជាទីប្រសូត្រនៃ “កងទ័ពសក់វែង” ដែល បានក្លាយទៅជានិមិត្តរូបគួរអោយមោទនៈរបស់នារីតំបន់ភាគខាងត្បូងក្នុងប្រវត្តិសាស្ត្រតស៊ូរំដោះប្រជាជាតិ។ ថ្នាក់ដឹកនាំឈ្លាសវៃនៃកងទ័ពសក់វែង នេះគឺជាលោកស្រីឧត្តមសេនីយ៍ Nguyen Thi Dinh។ កេរ្តិ៍ឈ្មោះរបស់លោក ស្រីបានកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់ប្រជាជាតិវៀតណាម ហើយផ្សាភ្ជាប់នឹងការប្រសូត្រនៃកងទ័ពសក់វែងនិងចលនាតស៊ូរបស់នារីតំបន់ភាគខាងត្បូងនិយាយរួមនិងនារីខេត្ត Ben Tre និយាយដោយឡែក។ រូបភាពដ៏អង់អាចក្លាហានមោះមុតរបស់ “កងទ័ពសក់វែង” បានឈានចូលក្នុង ប្រវត្តិសាស្ត្រដូចអព្ភូតហេតុមួយក្នុងបុព្វហេតុតស៊ូរំដោះប្រជាជាតិ ហើយបន្ត ត្រូវបានពង្រីកក្នុងសម័យបច្ចុប្បន្នផងដែរ៕