ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួប សវនាការជាមួយនាយករដ្ឋមន្រ្តីម៉ារ៉ុក

(VOVWORLD) - លោក នាយករដ្ឋមន្ត្រីបានជម្រាបថា នៅទ្វីបអាហ្វ្រិក ម៉ារ៉ុកមានតួនាទីកាន់តែសំខាន់ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានយុទ្ធសាស្ត្របណ្ដាក់ទុនទៅក្នុងប្រទេសអាហ្វ្រិក ជាច្រើន។ ដោយហេតុនេះ ម៉ារ៉ុកត្រៀមខ្លួនជាស្រេចធ្វើជាច្រកទ្វារដើម្បីអោយ ទំនិញវៀតណាមជ្រៀតចូលទីផ្សារអាហ្វ្រិក។ 
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួប សវនាការជាមួយនាយករដ្ឋមន្រ្តីម៉ារ៉ុក - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីម៉ារ៉ុកលោក Saadeddine Othmani (រូបថត៖ VOV)

  រសៀលថ្ងៃទី២៨ ខែមីនា នៅរដ្ឋធានី Rabat ព្រះរាជាណាចក្រម៉ារ៉ុក ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួប សវនាការជាមួយនាយករដ្ឋមន្រ្តីម៉ារ៉ុកលោក Saadeddine Othmani។ លោក នាយករដ្ឋមន្ត្រីបានជម្រាបថា នៅទ្វីបអាហ្វ្រិក ម៉ារ៉ុកមានតួនាទីកាន់តែសំខាន់ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានយុទ្ធសាស្ត្របណ្ដាក់ទុនទៅក្នុងប្រទេសអាហ្វ្រិក ជាច្រើន។ ដោយហេតុនេះ ម៉ារ៉ុកត្រៀមខ្លួនជាស្រេចធ្វើជាច្រកទ្វារដើម្បីអោយ ទំនិញវៀតណាមជ្រៀតចូលទីផ្សារអាហ្វ្រិក។ លោកនាយករដ្ឋមន្រ្តីម៉ារ៉ុកបានចាត់ ទុកថា ប្រទេសទាំងពីរចាំបាច់ត្រូវខិតខំប្រឹងប្រែងថែមទៀតដើម្បីបង្កើនកិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ សហគមន៍ធុរកិច្ចជននៃប្រទេសទាំងពីរ ចាំបាច់ត្រូវតភ្ជាប់គ្នាយ៉ាងខ្លាំងក្លាថែមទៀតដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគនិងធ្វើអាជីវកម្ម។

        ចំណែកឯប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan វិញ បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពនិងកិច្ចសហ ប្រតិបតិ្តការជាមួយប្រទេសអាហ្វ្រិកនានា ដែលក្នុងនោះម៉ារ៉ុកជាដៃគូសំខាន់មួយ នៅតំបន់អាហ្វ្រិកខាងជើង។ លោកស្រីប្រធានរដ្ឋសភាក៏បានចែករំលែកថា វៀត ណាមជាទីផ្សារដោយមានចំនួនប្រជាជនសរុប៩០លាននាក់ ហើយវៀតណាម ត្រៀមខ្លួនជាស្រេចធ្វើជាច្រកទ្វារដើម្បីអោយម៉ារ៉ុកជ្រៀតចូលទីផ្សារអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ