ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបចរចា ជាមួយប្រធានសភាអឺរ៉ុប

(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែមេសា នៅទីស្នាក់ការសភាអឺរ៉ុប (EP) នៅប្រទេសបែល ហ្ស៊ិក ប្រធាន EP លោក Antonio Tajani បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួល បដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភា វៀតណាមដឹកនាំដោយប្រធាន រដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបចរចា ជាមួយប្រធានសភាអឺរ៉ុប - ảnh 1 ប្រធាន EP លោក Antonio Tajani និងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (រូបថត៖ TTXVN)

  បន្ទាប់ពីពិធីទទួល ភាគីទាំងពីរបានដំណើរការចរចា។ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ វៀតណាមបានចុះហត្ថលេខា និងអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន១២ ហើយកំពុងចរចា លើ FTA ចំនួន៤ផ្សេងទៀត។ EU ជាដៃគូពាណិជ្ជកម្មធំទី៤ ជាទីផ្សារនាំចេញធំ ទី២ និងជាវិនិយោគិនធំទី៥របស់វៀតណាម។ ដើម្បីលើកទំនាក់ទំនងសហប្រតិ បតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគឡើងកំពស់ថ្មី ភាគីទាំងពីរបានសម្រេច ការចរចាហើយកំពុងត្រៀមរៀបចំចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (IPA)។ លោកស្រី ប្រធានរដ្ឋសភាវៀតណាមបានអះអាងថា EVFTA និង IPA នឹងនាំមកនូវផល ប្រយោជន៍លើច្រើនវិស័យសម្រាប់ទាំង EU និង វៀតណាម។ ហេតុនេះហើយ វៀតណាមមានគោលបំណងថា កិច្ចព្រមព្រៀងទាំងពីរនេះនឹងត្រូវបានចុះហត្ថ លេខានិងអនុម័តយ៉ាងឆាប់ៗ។ លោកស្រី Nguyen Thi Kim Ngan ក៏មានគោល បំណងទៀតថា ប្រធាន EP លោក Antonio Tajani នឹងគាំទ្រដើម្បីអោយបញ្ហា អនុម័តលើ EVFTA អាចត្រូវបានដាក់ចូលក្នុងរបៀបវារៈនៃសម័យប្រជុំដើមដំបូង ក្នុងអាណត្តិថ្មីរបស់ EP។ លោកស្រីប្រធានរដ្ឋសភាបានអះអាងថា វៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ ជួយសម្រួលដល់សកម្មភាពវិនិយោគ អាជីវកម្ម របស់វិនិយោគិនបរទេសនិយាយរួមនិងទ្វីបអឺរ៉ុបនិយាយដោយឡែក។

        ជាការឆ្លើយតប ប្រធាន EP លោក Antonio Tajani បានអះអាងថា EU យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ EVFTA និង IPA ព្រមទាំងអោយដឹងថា ក្នុងឋានៈ ជាប្រធាន EP លោកបានធ្វើអស់ពីសមត្ថភាពដើម្បីអាចចុះហត្ថលេខានិងអនុម័ត លើកិច្ចព្រមព្រៀងទាំងពីរនេះផងដែរ។ លោក Antonio Tajani ក៏បានសម្ដែងនូវ ការសោកស្ដោយចំពោះការដែលកិច្ចព្រមព្រៀងទាំងពីរនេះមិនទាន់ត្រូវបានចុះ ហត្ថលេខាដូចគោលបំណង ហើយអោយដឹងថែមទៀតថា បន្ទាប់ពីការបោះឆ្នោត EP អាណត្តិថ្មីត្រូវបានសម្រេចរួចរាល់ គឺបញ្ហានានាទាក់ទិនដល់កិច្ចព្រមព្រៀង សំខាន់ៗនេះនឹងត្រូវបានលើកយកមកពិភាក្សាតែម្ដង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ