ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបជុំជាមួយ ថ្នាក់ដឹកនាំនិងអ្នកសារព័ត៌មាននៃស្ថាប័នសារព័ត៌មាន

(VOVWORLD) - ក្នុងឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ កុរឯកស័គ២០១៩ នា រសៀលថ្ងៃទី២១ ខែមករា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបជុំជាមួយថ្នាក់ដឹកនាំនិងអ្នកសារព័ត៌មាន នៃស្ថាប័នសារព័ត៌មាននានាដែលកំពុងចូលរួមផ្សព្វផ្សាយនិងឃោសនាអំពីសកម្មភាពរបស់រដ្ឋសភា។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបជុំជាមួយ ថ្នាក់ដឹកនាំនិងអ្នកសារព័ត៌មាននៃស្ថាប័នសារព័ត៌មាន - ảnh 1ទិដ្ឋភាពនៃជំនួបនេះ 

  អញ្ជើញថ្លែងនៅជំនួបនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា៖

        “នាពេលផ្សព្វផ្សាយព័ត៌មានស្ដីពីសកម្មភាពនីតិបញ្ញាត្តិរបស់រដ្ឋសភា អ្នក សារព័ត៌មានម្នាក់ៗត្រូវយល់ដឹងយ៉ាងជ្រាលជ្រៅអំពីខ្លឹមសារនៃគោលនយោបាយក្នុងគម្រោងច្បាប់នោះ។ ប្រសិនបើខ្វះការសិក្សាស្រាវជ្រាវ ការវិភាគអោយបានជ្រាល ជ្រៅទេ គឺវាពិតជាពិបាកណាស់ដើម្បីអាចឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវខ្លឹមសារនៃ គម្រោងច្បាប់។ សារព័ត៌មានត្រូវជាទីកន្លែងផ្គត់ផ្គង់ចំណេះដឹងគួរអោយទុកចិត្ត និងគ្រប់គ្រាន់សម្រាប់ប្រជាជន អំពីខ្លឹមសារនៃគោលនយោបាយនិងច្បាប់ដែល ជិតបានចេញផ្សាយ”។

        លោកស្រីប្រធានរដ្ឋសភាក៏បានចាត់ទុកថា កត្តាសំខាន់បំផុតដើម្បីពង្រីក តួនាទីនៃសារព័ត៌មានក្នុងការបង្កើតឡើងមតិឯកឆ័ន្ទក្នុងសង្គមនោះគឺ សារ ព័ត៌មានត្រូវទទួលបានទំនុកទុកចិត្តរបស់ប្រជាជន។ ត្រឹមតែពេលណាដែល សារព័ត៌មានបង្កើតឡើងជំនឿទុកចិត្តដ៏រឹងមាំចំពោះប្រជាជន គឺការតវ៉ាប្រឆាំង នឹងល្បិចកលមូលបង្កាច់ក្នុងសង្គមឬនៅលើបណ្ដាញសង្គម ទើបពង្រីកបាននូវ ប្រសិទ្ធភាពប៉ុណ្ណោះ។ ប្រការនោះទាមទារអោយស្ថាប័នសារព័ត៌មានទាំងអស់ ចាំបាច់ត្រូវបន្តពង្រីកស្មារតីទទួលខុសត្រូវ លើកកំពស់សមត្ថភាពវិជ្ជាជីវៈ ដើម្បីលើកកំពស់គុណភាពព័ត៌មាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ