ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយប្រធានរដ្ឋសភាឡាវ
(VOVWORLD) - នារសៀលថ្ងៃទី៥ ខែមីនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលនិងជួបធ្វើការជាមួយ គណៈប្រតិភូរដ្ឋសភាឡាវដឹកនាំដោយប្រធានរដ្ឋសភាលោកស្រី Pany Yathotou។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ) អញ្ជើញទទួលនិងជួបធ្វើការជាមួយ គណៈប្រតិភូរដ្ឋសភាឡាវដឹកនាំដោយប្រធានរដ្ឋសភាលោកស្រី Pany Yathotou (រូបថត៖ VOV) |
នៅក្នុងជំនួបធ្វើការនេះ ថ្នាក់ដឹកនាំទាំងពីររូបបានវាយតម្លៃថា នាដើម ឆ្នាំ២០១៩ ភាគីទាំងពីរបានសហការគ្នារៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំ ការិយាល័យនយោបាយវៀតណាមនិងឡាវ ក៏ដូចជាកិច្ចប្រជុំលើកទី៤១ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ក្រោមសហអធិបតីភាពរបស់ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ។ ជាពិសេសគឺ ដំណើរ ទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវនាពេលថ្មីៗនេះរបស់អគ្គលេខាបក្ស ប្រធាន រដ្ឋវៀតណាមលោក Nguyen Phu Trong បានបញ្ចប់ដោយសម្រចបាននូវ លទ្ធផលដ៏ល្អប្រសើរ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងសមភាគី ឡាវលោកស្រី Pany Yathotou បានពិភាក្សាអំពីកិច្ចការឃ្លាំមើលរួមរវាងរដ្ឋសភា នៃប្រទេសទាំងពីរចំពោះការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការដោះស្រាយបញ្ហាជន ចំណាកស្រុកប្រកបដោយសេរីនិងបញ្ហារៀបការឥតខាន់ស្លានៅតំបន់ព្រំដែនវៀតណាម-ឡាវក្នុងឆ្នាំ២០១៩។ លោកស្រី Nguyen Thi Kim Ngan បានស្នើ អោយភាគីទាំងពីរនាពេលខាងមុខចាំបាច់ត្រូវបន្តចែករំលែកបទពិសោធកម្មអំពីសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជន ព្រមទាំងសហការគ្នាបង្កើតក្រុមការងាររួម សំដៅឃ្លាំមើលនៅហ្នឹងកន្លែងលើសកម្មភាពនៃច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីជំនះពុះពារលើការលំបាក រួមចំណែកជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេ ភាគីផងដែរ៕