ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការនៅខេត្ត Thanh Hoa

(VOVWORLD) -នារសៀលថ្ងៃទី២៣មករា នៅខេត្ត Thanh Hoa ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thanh Hoa អំពីស្ថានភាពរយៈពេល២ឆ្នាំ អនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគ លើក ទី១៨ គោលដៅ ភារកិច្ចនិងដំណោះស្រាយចំាបាច់ដំណាក់កាល២០១៦-២០២០។ 
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការនៅខេត្ត Thanh Hoa - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ VOV) 

អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការនេះ លោកស្រី Nguyen Thi Kim Ngan បាន ឲ្យដឹងថា ក្នុងរយៈពេល២ឆ្នាំដំបូងអាណត្តិនេះ ទោះបីជាជួបប្រទះនឹងការលំបាកសាក ល្បងជាច្រើនក្តី ប៉ុន្តែស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ការពារជាតិសន្តិសុខរបស់ខេត្ត Thanh Hoa មានបម្រែបម្រួលយ៉ាងវិជ្ជមាន។ ល្បឿនកំណើនផលិតផលសរុបរយៈពេល ២ឆ្នាំកន្លងទៅទទួលបានជាង៩% ហួសផែនការដែលបានដាក់ចេញនិងខ្ពស់បំផុតក្នុង តំបន់។ ក្នុងឆ្នាំ២០១៧នេះ មានសហគ្រាសបានបង្កើតថ្មីចំនួន៣០០០អង្គភាព។ បង់ ថវិការរដ្ឋបានជាង១៣ពាន់ពាន់លានដុង ច្រើនជាង៣ដងបើប្រៀងនឹងឆ្នាំ២០១០។

        ស្តីពីសកម្មភាពរបស់ក្រុមសមាជិកសភានិងក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានរដ្ឋ សភា លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមានដែលទទួលបាន ជាពិសេស គុណភាពសកម្មភាពបានលើកកំពស់ បំពេញល្អនូវភារកិច្ចដែលប្រជាជននិងអ្នកបោះឆ្នោតផ្តាំផ្ញើផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ