ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង Can Tho

(VOVWORLD) - អញ្ជើញថ្លែងនៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅសង្កាត់ Le Binh ខ័ណ្ឌ Cai Rang ទីក្រុង Can Tho នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ មតិរបស់អ្នកបោះឆ្នោតនឹងត្រូវបានសមាជិក សភាលើកយកមកពិភាក្សានៅសាលប្រជុំ ដើម្បីសម្រេចលើបញ្ហាសំខាន់ៗដែលជះឥទ្ធិពលដោយផ្ទាល់ទៅលើជីវភាពរស់នៅនិងបំណងប្រាថ្នារបស់ប្រជាជន។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង Can Tho - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត 


 
ចំពោះច្បាប់បង្ការប្រឆាំងអំពើពុករលួយ (ធ្វើវិសោធនកម្ម) ដែលទើបនឹងបានរដ្ឋសភាអនុម័តនោះ លោកស្រីប្រធានរដ្ឋសភាបានអះអាងថា៖

        “ដោយមានការប្ដេជ្ញាចិត្តរបស់បក្សនិងរដ្ឋ និងការស្រុះចិត្តគំនិតរបស់ប្រជាជនគ្រប់ស្រទាប់ដើម្បីចូលរួមឃ្លាំមើលកិច្ចការបង្ការប្រឆាំងអំពើពុករលួយ យើងបានឃើញថា បទល្មើសអំពើពុករលួយជាច្រើនត្រូវយកមកកាត់ទោសយ៉ាងតឹងរឹង។ បញ្ហាដកហូតទ្រព្យសម្បត្តិនិងទឹកប្រាក់ពីអំពើពុករលួយក៏ត្រូវបានដោះស្រាយយ៉ាងម៉ឺងម៉ាត់ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ