ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សា ការងារជាមួយប្រធានរដ្ឋសភាឡាវនិងជួបសវនាការជាមួយនាយករដ្ឋមន្រ្តីឡាវ
(VOVWORLD) - ប្រធានរដ្ឋ សភាទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបតិ្តការរវាងរដ្ឋសភានៃប្រទេសទាំងពីរនាពេលកន្លងទៅ ដោយមានសកម្មភាពសហប្រតិបតិ្តការជាក់ ស្ដែងនិងរស់រវើកជាច្រើន ដែលបង្ហាញនូវទំនាក់ទំនងកាន់តែជិតស្និទ្ធពីមួយថ្ងៃ ទៅមួយថ្ងៃរវាងស្ថាប័នីតិបញ្ញត្តិទាំងពីរ។
ទិដ្ឋភាពនៅជំនួបពិភាក្សាការងាររវាងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាទាំងពីរវៀតណាមនិងឡាវ (រូបថត៖ quochoi.vn) |
នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញទៅកាន់រដ្ឋ ធានីវៀងច័ន្ទ ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ ខែកញ្ញា តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou។
នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាទាំងពីរបានដឹកនាំគណៈប្រតិភូជាន់ ខ្ពស់រដ្ឋសភានៃប្រទេសទាំងពីរ ជួបពិភាក្សាការងារគ្នា។ នៅជំនួបនេះ ប្រធានរដ្ឋ សភាទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបតិ្តការរវាងរដ្ឋសភានៃប្រទេសទាំងពីរនាពេលកន្លងទៅ ដោយមានសកម្មភាពសហប្រតិបតិ្តការជាក់ ស្ដែងនិងរស់រវើកជាច្រើន ដែលបង្ហាញនូវទំនាក់ទំនងកាន់តែជិតស្និទ្ធពីមួយថ្ងៃ ទៅមួយថ្ងៃរវាងស្ថាប័នីតិបញ្ញត្តិទាំងពីរ។
ប្រធានរដ្ឋសភាទាំងពីរបានឯកភាពថា ចាំបាច់ត្រូវបន្តដំណើរការ ផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកអំពីសកម្មភាពនៃរដ្ឋសភា ក៏ដូចជាផ្លាស់ប្ដូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ទៀតផង។ ទន្ទឹមនឹងនោះ បង្កើនកិច្ចសហការឃ្លាំមើល លើការអនុវត្តកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខារវាងប្រទេសទាំងពិរ រួម ចំណែកជំរុញកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងឯកភាព ជំរុញខ្លាំងនូវកិច្ចសហប្រតិបតិ្តការរវាងរដ្ឋសភា ទាំងពីរនិងក្រុមប្រឹក្សាប្រជាជន ថ្នាក់ខេត្តរវាងប្រទេសទាំងពីរផងដែរ។
ផ្លាស់ប្ដូរទស្សនៈស្ដីពីស្ថានភាពនៅសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបាន ឯកភាពថា ចាំបាច់ត្រូវរក្សា ការពារសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិង ការអភិវឌ្ឍនៅសមុទ្រខាងកើត ប្រកាន់យ៉ាងខ្ជាប់នូវការដោះស្រាយជម្លោះនៅ សមុទ្រខាងកើតដោយសន្តិវិធីអោយបានសមស្របនឹងច្បាប់អន្តរជាតិ ដែលក្នុង នោះមានអនុសញ្ញា UNCLOS ឆ្នាំ១៩៨២។ លើសពីនេះទៅទៀត អនុវត្តយ៉ាង ពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (DOC) រួមជាមួយប្រទេសអាស៊ាននានា ជំរុញដំណើរការកសាងក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ដើម្បីផលប្រយោជន៍រួមនៃតំបន់អាស៊ានទាំងមូលក៏ដូចជា សន្តិភាពនិងស្ថិរភាពលើពិភពលោកទៀតផង។
នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញជួបសវនាការជា មួយនាយករដ្ឋមន្រ្តីឡាវលោក Thoongloun Sisoulith៕