ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាថៃ
(VOVWORLD) - តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាព្រះរាជាណាចក្រថៃលោក Chuan Leekpai ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅថៃ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាព្រះរាជាណាចក្រថៃលោក Chuan Leekpai (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី២៧ ខែសីហា អញ្ជើញថ្លែងនៅក្នុងជំនួបពិភាក្សាការងារនៅ អគាររដ្ឋសភាថៃ រាជធានីបាងកក ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា គោលនយោបាយដ៏ឥតងាករេរបស់វៀតណាម នោះគឺយកចិត្តទុកដាក់ជារៀងរហូតដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយថៃ។ លោកស្រីបានសង្កត់ធ្ងន់ថា ថៃកំពុងជាដៃគូពាណិជ្ជ កម្មធំបំផុតរបស់វៀតណាមក្នុងអាស៊ាន ដោយទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆមាស ទីមួយឆ្នាំ២០១៩សម្រេចបាននូវ៨,៨ពាន់លានដុល្លាអាមេរិក កើន៨,៦%បើធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ លោកស្រី Nguyen Thi Kim Ngan បានស្នើ អោយថៃបង្កភាពងាយស្រួលថែមទៀតសម្រាប់ទំនិញនិងសេវាកម្មរបស់វៀតណាម ជាពិសេសគឺមុខទំនិញផ្លែឈើ ត្រូវបានចែកចាយនៅទីផ្សារថៃ ព្រមទាំងលើក ទឹកចិត្តសហគ្រាសថៃជំរុញការបោះទុនចូលមកវៀតណាមលើវិស័យទេសចរណ៍ កសិកម្មដោយបច្ចេកវិទ្យាខ្ពស់ ឆ្ពោះទៅរកគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេ ភាគីឡើងដល់ទៅ ២០ពាន់លានដុល្លាអាមេរិកតាមទិសតុល្យភាពនាឆ្នាំ២០២០។
ចំពោះកិច្ចសហប្រតិបតិ្តការសន្តិសុខការពារជាតិ លោកស្រីប្រធានរដ្ឋសភា វៀតណាមបានស្នើអោយប្រទេសទាំងពីរចុះហត្ថលេខាយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងស្ដីពីការធ្វើបត្យាប័ននិងកិច្ចព្រមព្រៀងគាំទ្រយុត្តិធម៌ទៅវិញទៅមកខាង ព្រហ្ម័ណ្ឌ ស៊ីវិល និងពាណិជ្ជកម្ម ព្រមទាំងសហការយ៉ាងស្អិតរមួតដោះស្រាយ បញ្ហាអ្នកនេសាទ នាវានេសាទនិងករណីរំលោភច្បាប់ផ្សេងៗទៀតនៅសមុទ្រ តាមស្មារតីមនុស្សធម៌និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។
ចំណែកឯប្រធានរដ្ឋសភាថៃលោក Chuan Leekpai បានអះអាងថា ថៃ គាំទ្រវៀតណាមក្នុងតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គ ការសហប្រជាជាតិអាណត្តិ២០២០- ២០២១ ព្រមទាំងជឿជាក់ថា ដោយបទ ពិសោធន៍ជាច្រើនក្នុងការទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗនោះ គឺវៀត ណាមនឹងរៀបចំប្រកបដោយជោគជ័យនូវ AIPA លើកទី៤១ រួមចំណែកទៅក្នុង ការពង្រឹងចំណងមិត្តភាពរវាងប្រទេសអាស៊ាននានា។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានស្នើ អោយប្រទេសទាំងពីរសហការគ្នាលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនៅអនុតំបន់ទន្លេមេគង្គអោយបានសមស្របនឹងអាទិភាពរួមនៃប្រទេសទាំង៥ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម) ព្រមទាំងសហការគ្នាជំរុញការរក្សា សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព សេរីភាពខាងនាវាចរណ៍និងអាកាស ចរណ៍នៅសមុទ្រខាងកើត អនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាព នូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំងសម្រេច ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) អោយបានឆាប់ៗផងដែរ។
ចំពោះកិច្ចសហប្រតិបតិ្តការរវាងរដ្ឋសភាទាំងពីរ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានស្នើអោយភាគីទាំងពីរបន្តផ្លាស់ប្ដូរគណៈ ប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់និងគណៈកម្មាធិការនានានៃរដ្ឋសភាទៅវិញទៅមក។ បណ្ដាគណៈកម្មាធិការឯកទេសនៃរដ្ឋសភាទាំងពីរ ចាំបាច់ត្រូវបង្កើនកិច្ចសហ ប្រតិបតិ្តការឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខា កិច្ច សហប្រតិបតិ្តការក្នុងការងារគាំពារពលរដ្ឋ ចែករំលែកបទពិសោធន៍ក្នុងការ កសាងច្បាប់ និងការយកចិត្តទុកដាក់រួមស្ដីពីស្ថានភាពនយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ចពាណិជ្ជកម្មនិងបរិស្ថាន ក៏ដូចជាជំរុញខ្លាំងការជួបប្រា ស្រ័យគ្នារវាងក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីងផងដែរ៕