ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះ សំណាលជាមួយសហគមន៍ជនវៀតណាមនៅបែលហ្ស៊ិក
(VOVWORLD) - លោកស្រីក៏បាន ចែករំលែកជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតនិងសហគមន៍ជនវៀតណាម អំពីមនោសញ្ចេតនា សេចក្ដីស្រឡាញ់របស់ថ្នាក់ដឹកនាំ EC EP និងបែលហ្ស៊ិក ចំពោះទឹកដី មនុស្សវៀតណាម ក៏ដូចជាការសន្យារបស់ពួកគេសំដៅជំរុញទំនាក់ ទំនងរវាងវៀតណាមនិង EU វៀតណាមនិងបែលហ្ស៊ិក ជាពិសេសគឺការពិចារ ណាចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀង EVFTA និង IPA នាដើម អាណត្តិថ្មីរបស់ EP។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ថតរូបអនុស្សាវរីយ៍ជាមួយតំណាងសហគមន៍ជនវៀតណាមនៅបែលហ្ស៊ិក (រូបថត៖ VOV) |
នារសៀលថ្ងៃទី៤ ខែមេសា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាបានអញ្ជើញទៅសួរសុខទុក្ខ កម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀត ណាមប្រចាំបែលហ្ស៊ិក ក្រុមបេសកកម្ម វៀតណាមប្រចាំ EU ហើយជួបសំណេះសំណាលជាមួយសហ គមន៍ជនវៀត ណាមនៅបែលហ្ស៊ិកផងដែរ។ ថ្លែងនៅជំនួបនេះ លោកស្រីប្រធានរដ្ឋសភាបាន ជូនដំណឹងដល់សហគមន៍អាណិកជនវៀតណាមនៅបែលហ្ស៊ិកអំពីស្ថានភាព អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិនាពេលកន្លងទៅ។ លោកស្រីក៏បាន ចែករំលែកជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតនិងសហគមន៍ជនវៀតណាម អំពីមនោសញ្ចេតនា សេចក្ដីស្រឡាញ់របស់ថ្នាក់ដឹកនាំ EC EP និង បែលហ្ស៊ិក ចំពោះទឹកដី មនុស្សវៀតណាម ក៏ដូចជាការសន្យារបស់ពួកគេសំដៅជំរុញទំនាក់ ទំនងរវាងវៀតណាមនិង EU វៀតណាមនិងបែលហ្ស៊ិក ជាពិសេសគឺការពិចារ ណាចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀង EVFTA និង IPA នាដើម អាណត្តិថ្មីរបស់ EP។ ជួបសំណេះសំណាលជាមួយ សហគមន៍ជនវៀតណាមនៅ បែលហ្ស៊ិក លោកស្រីប្រធានរដ្ឋសភាបានចាត់ទុកថា៖
“ខ្ញុំមានការចាប់អារម្មណ៍ចំពោះប្រជាជនវៀតណាមនៅបែលហ្ស៊ិក ដែលជា សហគមន៍សាមគ្គីភាព ហើយជានិច្ចកាលឆ្ពោះមកស្រុកកំណើតនិងប្រទេស ជាតិ។ សូមបងប្អូននឹងនរចិត្តព្រោះថាស្ថានទូតគឺជាផ្ទះរួមរបស់ប្រជាជនវៀត ណាមនៅបែលហ្ស៊ិក។ ប្រសិនបើបងប្អូនជួបការលំបាក ការជំពាក់ជំពិន ឬចង់ លើកសំណើ បំណងប្រាថ្នាអ្វីខ្លះចំពោះបក្សនិងរដ្ឋនោះ គឺបងប្អូនអាចរាយការណ៍ តាមរយៈស្ថានទូត ឬគណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេស របស់ក្រសួងការបរទេស”។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បានសម្ដែងក្ដីសោ មនស្សរីករាយដោយឃើញថាសហគមន៍ជនវៀតណាមនៅបែលហ្ស៊ិករក្សាបាន នូវវប្បធម៌របស់ប្រជាជាតិវៀតណាម ដោយសាមគ្គីជួយឧបត្ថម្ភគ្នាទៅវិញទៅមក ហើយពិសេសគឺការរៀបចំថ្នាក់បង្រៀនភាសាវៀតណាមសម្រាប់ជំនាន់ទី៣និងទី៤។
លោកស្រីប្រធានរដ្ឋសភាបានជូនពរជនរួមជាតិវៀតណាមនៅបែលហ្ស៊ិក និងក្រុមគ្រួសារទាំងអស់ជួបតែសេចក្ដីសុខចម្រុងចម្រើនក្នុងជីវភាពនិងក្នុងអាជីព ព្រមទាំងជានិច្ចកាលតភ្ជាប់គ្នា គោរពច្បាប់នៃប្រទេសសាមី រួមចំណែកពង្រឹងនិង ពង្រីកទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពគ្រប់វិស័យរវាងប្រទេសទាំងពីរ ផង ដែរ៕