ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនា ជាមួយប្រធានក្រុមប្រឹក្សារដ្ឋតាតាស្ដង់

(VOVWORLD) - បន្ទាប់ពីទៅកាន់សាធារណៈរដ្ឋតាតាស្ដង់ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបាន អញ្ជើញជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សារដ្ឋតាតាស្ដង់លោក F. Kh. Mukhametshin។

   នារសៀលថ្ងៃទី៨ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានទៅកាន់ព្រលាន យន្តហោះជាតិ Kazan នៃសាធារណៈរដ្ឋ តាតាស្ដង់ ចំណុះសហព័ន្ធរុស្ស៊ី ចាប់ ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីតាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីលោកស្រី Valentina Matvienko។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនា ជាមួយប្រធានក្រុមប្រឹក្សារដ្ឋតាតាស្ដង់ - ảnh 1ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សារដ្ឋតាតាស្ដង់លោក F. Kh. Mukhametshin (រូបថត៖ TTXVN)

        បន្ទាប់ពីទៅកាន់សាធារណៈរដ្ឋតាតាស្ដង់ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបាន អញ្ជើញជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សារដ្ឋតាតាស្ដង់លោក F. Kh. Mukhametshin។ ថ្លែងនៅជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បាន អះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី ដោយចាត់ទុកថា នេះជាអាទិភាពមួយក្នុង ចំណោមអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ រដ្ឋសភាវៀតណាមគាំទ្រការពង្រីកថែមទៀតនូវកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី ហើយត្រៀមខ្លួនជាស្រេចសហការជាមួយរដ្ឋា ភិបាល ដោះស្រាយទាន់ពេលវេលាការលំបាកឧបសគ្គនានាក្នុងកិច្ចសហប្រតិបតិ្ត ការទ្វេភាគី រួមចំណែកនាំទំនាក់ទំនងវៀតណាម-រុស្ស៊ីកាន់តែស៊ីជំរៅនិងប្រកប ដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រីប្រធានរដ្ឋសភាវៀតណាម មានគោលបំណងថា លោកប្រធានក្រុមប្រឹក្សារដ្ឋតាតាស្ដង់នឹងជំរុញ លើកទឹក ចិត្តអោយសហគ្រាសតាតាស្ដង់និង Kazan បង្កើនទំនាក់ទំនងសហប្រតិបតិ្តការ ជាមួយវៀតណាម។

        ទន្ទឹមនឹងនោះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏មានគោល បំណងថា តាតាស្ដង់និងទីក្រុង Kazan បន្តបង្កលក្ខណៈងាយស្រួល ជាច្រើនថែមទៀតដើម្បីអោយសហគមន៍ជនវៀតណាមនៅប្រទេសាមី ពង្រីក តួនាទីជាស្ពានតភ្ជាប់ទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសវៀតណាមនិង សហព័ន្ធរុស្ស៊ីនិយាយរួមនិង តាតាស្ដង់ Kazan ជាមួយតំបន់នានារបស់វៀត ណាមនិយាយដោយឡែកផងដែរ។ លោកស្រីប្រធានរដ្ឋសភាវៀតណាមបាន ស្នើរអោយក្រុមប្រឹក្សារដ្ឋតាតាស្តង់ រួមជាមួយឌូម៉ាជាតិនិងក្រុមប្រឹក្សាសហព័ន្ធ រុស្ស៊ី សហការយ៉ាងស្អិតរមួតជាមួយរដ្ឋសភាវៀតណាម ដើម្បីនាំទំនាក់ទំនងរវាង ភាគីទាំងពីរឡើងកំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ