ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនាជាមួយប្រធានក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង

(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ ខែមករា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួល ជួបសន្ទនាជាមួយលោក Kim Hack Young ប្រ ធានក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង-វៀតណាមនិងសមាជិកសភាកូរ៉េខាងត្បូងដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនាជាមួយប្រធានក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង -វៀតណាម ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម 

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសម្តែងក្តីសោមសន្សរីករាយនិងវាយតម្លៃខ្ពស់នូវលទ្ធផលនៃជំនួបជួបប្រាស្រ័យរវាងក្រុមសមាជិកសភានៃប្រទេសទាំងពីរ។  ប្រធានរដ្ឋសភាវៀតណាមបានអះអាងថា ទំនាក់ទំនងរវាងវៀតណាមនិងកូរ៉េខាងត្បូងមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ដោយឈរលើមូលដ្ឋាននៃការតភ្ជាប់អំពីប្រវត្តិសាស្ត្រ ភាពស្រដៀងគ្នាខាងវប្បធម៌ ការជួយឧបត្ថម្ភគ្នាទៅវិញទៅមកអំពីសេដ្ឋកិច្ចគ៏ដូចជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹក នាំនិងប្រជាជននៃប្រទេសទាំងពីរ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យសមាជិកសភានៃប្រទេសទាំងពីរ បន្តមានគំនិតផ្តួចផ្តើម សហប្រតិបត្តិការក្នុងការកសាងច្បាប់និងធ្វើការឃ្លាំមើលរួមគ្នា ក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។

ចំណែកប្រធានក្រុមសមាជិកសភាមិត្តភាព កូរ៉េខាងត្បូង-វៀតណាម លោក Kim Hack Young  បានអបអរសាទរចំពោះរាល់សមិទ្ធផលដ៏អស្ចារ្យដែលថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមទទួលបានក្នុងការអភិវឌ្ឍសេដ្ឋ កិច្ច-សង្គម ក្នុងបរិបទដែលខឿនសេដ្ឋកិច្ចពិភពលោកកំពុងមានបម្រែបម្រួលជាច្រើន ព្រមទាំងសង្ឃឹមថា ប្រទេសវៀតណាមនិងកូរ៉េខាងត្បូងនឹងកាន់តែជិតស្និទ្ធនិងក្លាយទៅជាភាពជាដៃគូរមានផលប្រយោ ជន៍ដូចគ្នា។

សូមគូសបញ្ជាក់ថា នាថ្ងៃទី ១៨ ខែមករា នៅវិមានសភា ក្រុមសមាជិក សភាមិត្តភាពវៀតណាម - កូរ៉េខាងត្បូងនិងក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង - វៀតណាមបានប្រារព្ធពិធីជួបប្រាស្រ័យសមាជិកសភាមិត្តភាពសភារវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ