ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនលោក Wang Yang
(VOVWORLD) - នារសៀលថ្ងៃទី១២ ខែកក្កដា នៅមហាសាលប្រជាជន រដ្ឋធានីប៉េកាំង ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួប សវនាការជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Wang Yang។
នៅជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានវាយ តម្លៃខ្ពស់ចំពោះលទ្ធផលសហប្រតិបតិ្តការនាពេលកន្លងទៅរវាងរណសិរ្សមាតុ ភូមិវៀតណាមជាមួយសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន។ លោកស្រីបានស្នើអោយលោក Wang Yang បន្តយកចិត្តទុកដាក់ បញ្ជាណែនាំ អោយសភាប្រឹក្សានយោបាយប្រជាជនចិនសហការយ៉ាងស្អិតរមួតជាមួយ រណសិរ្សមាតុភូមិវៀតណាម ដើម្បីអនុវត្តន៍ខ្លឹមសារនានាក្នុងអនុស្សរណៈយោគ យល់គ្នាស្ដីពីកម្មវិធីសហប្រតិបតិ្តការដំណាក់កាល ២០១៤- ២០១៩។ លោកស្រី ប្រធានរដ្ឋសភាវៀតណាមបានស្នើអោយភាគីទាំងពីរបង្កើនកិច្ចសហប្រតិបតិ្តការដើម្បីរៀបចំដំណើរទស្សនកិច្ចនិងជំនួបប្រាស្រ័យជាន់ខ្ពស់ទ្វេភាគីនាពេលខាង មុខ ក៏ដូចជាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបតិ្តការលើ វិស័យសំខាន់ៗដូចជា ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្មនិង វប្បធម៌ជាដើម។ ទន្ទឹមនឹងនោះ ជំរុ ញកិច្ចសហប្រតិបតិ្តការរវាងបណ្ដាតំបន់និង រវាងប្រជាជនៃប្រទេសទាំងពីរ ជាពិសេសគឺជំនាន់វ័យក្មេង ព្រមទាំងជំរុញការ ឃោសនាអំពីប្រពៃណីមិត្តភាពរវាងវៀតណាមនិងចិនសំដៅអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីផងដែរ។
ជាការឆ្លើយតប ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនលោក Wang Yang បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ។ ចំពោះ បញ្ហានៅសមុទ្រ លោកបានលើកច្បាស់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង ពីរបានឯកភាពលើការយោគយល់រួម ហើយដោយឈរលើការជឿទុកចិត្តគ្នា ខាងនយោបាយនោះ គឺភាកីទាំងពីរអាចដោះស្រាយបញ្ហានានាដែលមានការ ខ្វែងគំនិតដើម្បីរក្សាស្ថិរភាពនៅសមុទ្រ។ លោក Wang Yang ក៏បានសម្ដែង គោលបំណងចង់បង្កើនកិច្ចសហប្រតិបតិ្តការរវាងសភាប្រឹក្សានយោបាយ ប្រជាជនចិនជាមួយរណសិរ្សមាតុភូមិវៀតណាម ក៏ដូចជារវាងអង្គការវិជ្ជាជីវៈ ចំនួន៣៤អង្គភាពរបស់ចិនជាមួយអង្គការនយោបាយសង្គមនានារបស់វៀត ណាមផងដែរ៕