ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅដល់ខេត្ត Jiangsu ប្រទេសចិន

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ លោកស្រីប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិនអំពីវិធានការនានាសំដៅ បង្កើនកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយទ្វេភាគីលើវិស័យនយោបាយ សេដ្ឋ កិច្ច សន្តិសុខ ការពារជាតិ អប់រំ កិច្ចសហប្រតិបតិ្តការរវាងតំបន់និងប្រជាជននៃ ប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបតិ្តការនៅវេទិកាពហុភាគីនានាផងដែរ។ 
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅដល់ខេត្ត Jiangsu ប្រទេសចិន - ảnh 1ពិធីទទួលប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅព្រលានយន្តហោះអន្តរជាតិទីក្រុង Nanjing (រូបថត៖ TTXVN) 

  នាថ្ងៃត្រង់ថ្ងៃទី៨ ខែកក្កដា (តាមម៉ោងនៅតំបន់) ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀត ណាមបានអញ្ជើញទៅដល់ព្រលានយន្តហោះអន្តរជាតិទីក្រុង Nanjing ខេត្ត Jiangsu ប្រទេសចិន ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសនេះតាម ការអញ្ជើញរបស់ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Li Zhanshu។        

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ លោកស្រីប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិនអំពីវិធានការនានាសំដៅ បង្កើនកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយទ្វេភាគីលើវិស័យនយោបាយ សេដ្ឋ កិច្ច សន្តិសុខ ការពារជាតិ អប់រំ កិច្ចសហប្រតិបតិ្តការរវាងតំបន់និងប្រជាជននៃ ប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបតិ្តការនៅវេទិកាពហុភាគីនានាផងដែរ។ លោកស្រី Nguyen Thi Kim Ngan ក៏នឹងអញ្ជើញចូលរួម “សប្ដាហ៍វប្បធម៌វៀត ណាមនៅចិន” ដើម្បីបញ្ជូនសារស្ដីពីខឿនវប្បធម៌ពោរពេញទៅដោយអត្ត សញ្ញាណរបស់វៀតណាម ក៏ដូចជាចំណងមិត្តភាពរវាងវៀតណាមនិងចិនទៀត ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ