ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភាហុងគ្រី

(VOVWORLD) - នារសៀលថ្ងៃទី១៧ខែមករា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភាហ៊ុងគ្រី លោក Yakab Istvan ក្នុងឱកាសបំពេញទស្សនកិច្ចនៅវៀតណាម។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភាហុងគ្រី  - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានសភារដ្ឋសភាហ៊ុងគ្រី លោក លោក Yakab Istvan 

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា វៀតណាមវាយតម្លៃខ្ពស់ ចំពោះការដែល ហ៊ុង គ្រីជានិច្ចកាល តែងតែគាំទ្រវៀតណាមក្នុងការបង្កើនទំនាក់ទំនង ជាមួយសហភាពអឺរ៉ុប (EU) ព្រមទាំងមានបំណង ចង់ឲ្យហ៊ុងគ្រី បន្តគាំទ្រនិងជំរុញការផ្តល់សច្ចាប័ននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀត ណាម - EU (EVFTA) សំដៅបើកបន្ថែមឱកាសសហប្រតិបត្តិការរវាង វៀតណាមនិង EU ក្នុងនោះមានទាំងហ៊ុងគ្រីតែម្តង។ តាមនោះ វៀត ណាមបានត្រៀមជាស្រេច ធ្វើជាស្ពានសម្រាប់ហុងគ្រីឆ្លៀតចូលទីផ្សារនៃបណ្តាប្រទេសចំណុះសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោកស្រីប្រធានរដ្ឋសភាវៀតណាមក៏បានសម្តែងក្តីសោមនស្សរីករាយ ដែលក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូហ៊ុងគ្រី នៅវៀតណាមលើកនេះ ភាគីទាំងពីរបានរៀបចំកិច្ចពិភាក្សាទី២ ក្រោមប្រធានបទ “អភិ វឌ្ឍន៍កសិកម្មប្រកបដោយចីរភាពនិងសុវត្ថភាពម្ហូបអាហារ” ផងដែរ។

ចំណែកខ្លួនវិញ អនុប្រធានរដ្ឋសភាហ៊ុងគ្រី លោក Yakab Istvan បានអះ អាងថា ហុងគ្រីនឹងគាំទ្រទាំងស្រុងនូវកិច្ចព្រមព្រៀង EVFTA ទាំងការចុះហត្ថលេខាទៅដល់ការអនុម័តជាផ្លូវការ។ លោក Yakab Istvan ក៏បានឲ្យដឹងថា ហ៊ុងគ្រីមានបំណង បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ថែមទៀត ជាពិសេស លើវោស័យសេដ្ឋកិច្ច ឧិសថនិងកសិកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ