ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសន្ទនាជាមួយសហគ្រិនវ័យក្មេង

(VOVWORLD) - នារសៀលថ្ងៃទី ២៣ ខែធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួល ជួបសន្ទនាជាមួយបណ្តាសហគ្រិន វ័យក្មេងវៀត ណាម ក្នុងឱកាសរំលឹកខួបលើកទី ២៥ នៃចលនាសហគ្រិនវ័យក្មេងវៀតណាម។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសន្ទនាជាមួយសហគ្រិនវ័យក្មេង - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិនៅក្នុងពិធីទទួលជួបជាមួយសហគ្រិនវ័យក្មេង (រូបថតៈ VOV)

ក្នុងពិធីនេះ ប្រធានរដ្ឋសភា លោកស្រី  Nguyen Thi Kim Ngan បានលើកឡើងថា ប្រទេសជាតិទទួលបានសមិទ្ធិផលដូចសព្វថ្ងៃនេះ គឺមានតួនាទីសំខាន់របស់សហគ្រាសទាំងអស់ ជាពិសេសសហគ្រិនវ័យក្មេងនិងចលនាសហគ្រាសវ័យក្មេងចាប់ផ្តើមអាជីវកម្ម។  លោកស្រីប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ទៅលើការដឹកនាំរបស់បក្សនិងរដ្ឋវៀតណាម ដែលតែង តែជ្រួតជ្រាបនិងក្តាប់ជាប់អំពីការលំបាកដើម្បីជួយអង្គភាពអាជីវកម្មដោះស្រាយយ៉ាងងាយស្រួលបំផុត។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖ “ថ្មីៗនេះ វៀតណាមបានចូលរួមជាសមាជិកក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីជាច្រើន ទាំងទ្វេភាគីនិងពហុភាគី។ ទន្ទឹមជាមួយគ្នានោះ រដ្ឋសភាវៀតណាមបានអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នៅសម័យប្រជុំលើកទី ៦ ដែលប្រការនេះ បានបើកឱកាសជាច្រើនសម្រាប់អាជីវកម្មវៀតណាម ប៉ុន្តែក៏បាននាំមកនូវបញ្ហាប្រឈមមិនតិចឡើយ។ ចំពោះមុខកាលានុវត្តភាពនិងបញ្ហាប្រឈមថ្មីៗនោះ អាជីវកម្មត្រូវតែមានលទ្ធភាពសម្របខ្លួននិងត្រូវព្យាករណ៍មុនអំពីទីផ្សារក្នុងស្រុកនិងអន្តរជាតិ។  អាជីវករទាំងអស់ត្រូវបំពាក់នូវចំណេះដឹងគ្រប់គ្រាន់និងការបណ្ដុះបណ្ដាលនូវគោលគំនិតឲ្យបានរឹងមាំ ដើម្បីអាចប្រកួតប្រជែងនិងអភិវឌ្ឍប្រកបដោយជោគជ័យ”។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ចង់ឱ្យសហ គ្រិនវ័យក្មេងបន្តពង្រឹងទំនាក់ទំនងជាមួយបណ្ដាអង្គភាពអាជីវកម្មក្នុងស្រុក ម្ចាស់ការសហប្រតិបត្តិការជាមួយអង្គភាពអាជីវកម្មដទៃដើម្បីបង្កើតកម្លាំងពលំនិងធនធានមនុស្សសំរាប់អាជីវកម្មអភិវឌ្ឍន៍ យ៉ាងរឹងមាំនិងនិរន្តរភាព។ លោកស្រីប្រធានរដ្ឋសភាក៏បានអះអាងថា ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃសហគ្រាសក៏រួមចំណែកយ៉ាងសំខាន់ទៅក្នុងការអភិវឌ្ឍទាំងមូលរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ