ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសវនាការជាមួយប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន
(VOVWORLD) - នាព្រឹកថ្ងៃទី១៥ សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសវនាការជាមួយ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ហេង សំរិន និងគណៈ ប្រតិភូជាន់ខ្ពស់កម្ពុជាក្នុងឱកាសអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Le Kha Phieu។
គណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយសម្ដេច ហេង សំរិន អញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Le Kha Phieu។ (រូបថត៖ VOV) |
លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានថ្លែង អំណរគុណជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាដែលបានផ្ញើរសារលិខិតរំលែកទុក្ខ ហើយមកចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu។ ប្រការនេះបានបង្ហាញនូវមនោសញ្ចេតនាដ៏ជិតស្និទ្ធ ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិង ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាមនោសញ្ចេតនារបស់គណៈបក្ស ប្រជាជនកម្ពុជា រដ្ឋនិងប្រជាជនកម្ពុជាចំពោះអតីតអគ្គលេខាបក្សលោក Le Kha Phieu ផងដែរ។
អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Le Kha Phieu ជា អ្នកដែលបានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុនៃការរស់រានមានជីវិត ឡើងវិញនិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក៏ដូចជាពង្រឹងនិងពង្រីកទំនាក់ ទំនងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃ ប្រទេសទាំងពីរ។ បក្ស រដ្ឋ រដ្ឋសភានិងប្រជាជនវៀតណាមនឹងធ្វើអស់ពី កម្លាំងកាយចិត្តដើម្បីរួមជាមួយបក្ស រដ្ឋ រដ្ឋសភានិងប្រជាជនកម្ពុជា ថែរក្សា និងពូនជ្រុំទំនាក់ទំនងនេះឲ្យកាន់តែរីកចម្រើនយ៉ាងស៊ីជម្រៅនិងប្រកប ដោយប្រសិទ្ធភាពលើគ្រប់វិស័យ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសវនាការជាមួយប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន។ (រូបថត៖ VOV) |
នៅក្នុងជំនួបនេះដែរ លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានស្នើឲ្យប្រទេសទាំងពីរបន្តសហប្រតិបត្តិការគ្នាយ៉ាងស្អិត រមួតក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 មិនទុកឲ្យជម្ងឺរីករាល ដាលក្នុងសហគមន៍ផង ហើយរក្សាការដោះដូរពាណិជ្ជកម្មនៅតំបន់ព្រំដែន រួមទៀតផង។ លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា ការដែល រដ្ឋសភានៃប្រទេសទាំងពីរបានអនុម័តលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩និងពិធីសារស្ដីពីការងារខ័ណ្ឌសីមានិងការបោះ បង្គោលព្រំដែនគោកនោះ គឺ ជាមូលដ្ឋានដ៏សែនសំខាន់ដើម្បីឲ្យប្រទេសទាំងពីរឆ្ពោះទៅកសាងខ្សែ ព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការជា និរន្ត។ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានសម្ដែងនូវគោលបំណងថា រដ្ឋសភានៃប្រទេសទាំងពីរនឹងបន្តសហការគ្នាយ៉ាងស្អិតរមួតក្នុងការតស៊ូប្រឆាំងនឹងល្បិចកលមួលបង្កាច់ បំប្លែងការពិតរបស់បណ្ដាអានុភាពដែលមាន ឧបាយកលបំផ្លាញការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាង ប្រទេសទាំងពីរផងដែរ៕