ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបអនុប្រធានទី២នៃរដ្ឋសភាកម្ពុជា

(VOVWORLD) - នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា រដ្ឋសភានិងប្រជាជនវៀតណាមមានក្ដីសោមនស្សរីក រាយយ៉ាងក្រៃលែងចំពោះសមិទ្ធផលដ៏ធំធេងនិងគ្រប់ជ្រុងជ្រោយដែលប្រជាជនកម្ពុជាសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងទៅ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបអនុប្រធានទី២នៃរដ្ឋសភាកម្ពុជា - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបអនុប្រធានទី២នៃរដ្ឋសភាកម្ពុជាលោកស្រី ឃួន សុដារី (រូបថត៖VOV)

នាថ្ងៃត្រង់ថ្ងៃទី២២ ខែមីនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបលោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភាកម្ពុជា។ នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា រដ្ឋសភានិងប្រជាជនវៀតណាមមានក្ដីសោមនស្សរីក រាយយ៉ាងក្រៃលែងចំពោះសមិទ្ធផលដ៏ធំធេងនិងគ្រប់ជ្រុងជ្រោយដែលប្រជាជនកម្ពុជាសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ អបអរសាទរចំពោះលទ្ធផលក្នុងជំនួប ចរចារវាងអនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong និងអនុ ប្រធានទី២នៃរដ្ឋសភាកម្ពុជាលោកស្រី ឃួន សុដារី នោះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា រដ្ឋសភាវៀតណាមនឹងសហប្រតិបត្តិការយ៉ាងស្អិត រមួតជាមួយរដ្ឋសភានិងព្រឹទ្ធសភាកម្ពុជា សំដៅជំរុញនិងលើកកំពស់ប្រសិទ្ធ ភាព សហប្រតិបតិ្តការរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាកិច្ច សហប្រតិបតិ្តការរវាងរដ្ឋសភាទាំងពីរនៅវេទិកាសភាតំបន់និងអន្តរជាតិនានាផងដែរ។ ទន្ទឹមនឹងនោះ រដ្ឋសភានៃប្រទេសទាំងពីរនឹងសហការគ្នារៀបចំសកម្មភាព ត្រួតពិនិត្យលើការអនុវត្តសន្ធិសញ្ញានិងកិច្ចព្រមព្រៀងអន្តរជាតិដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទៀតផង។

        ជាការឆ្លើយតប អនុប្រធានទី២នៃរដ្ឋសភាកម្ពុជាលោកស្រី ឃួន សុដារី បាន ជម្រាបថា កម្ពុជាកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ សំដៅនាំមកនូវជីវ ភាពគ្រប់គ្រាន់ប្រកបដោយវិបុលភាពសម្រាប់ប្រជាជន។ កម្ពុជាមិនដែលបំភ្លេច ការជួយឧបត្ថម្ភគាំទ្រដ៏ធំធេងរបស់ប្រជាជន វៀតណាមក្នុងការតស៊ូរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយនាំមកនូវការរស់រៀនមាន ជីវិតឡើងវិញក៏ដូចជាការរីកចម្រើននៃប្រទេសកម្ពុជានាសព្វថ្ងៃ ផងដែរ។ លោក ស្រី ឃួន សុដារី បានចាត់ទុកថាដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជារបស់អគ្គ លេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong កាលពីខែកុម្ភៈឆ្នាំ ២០១៩កន្លងទៅ គឺជាសាក្ខីភាពសរអោយឃើញថា ទំនាក់ទំនងមិត្តភាពប្រពៃណី រវាងកម្ពុជានិងវៀតណាមកំពុងរីកចម្រើនយ៉ាងល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ