ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្តវៀងច័ន្ទ
(VOVWORLD) - លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលសហប្រតិបតិ្តការ ការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងខេត្តវៀងច័ន្ទជា មួយតំបន់នានារបស់វៀតណាមនាពេលកន្លងទៅ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូវៀតណាមជួបសន្ទនាជាមួយលេខាអភិបាលខេត្តវៀងច័ន្ទ (រូបថត៖ VOV) |
នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឡាវ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅ បំពេញទស្សនកិច្ចនៅខេត្តវៀងច័ន្ទ ជាតំបន់មួយដែលមានទីតាំងយុទ្ធសាស្ត្រ ដ៏សំខាន់ តភ្ជាប់រដ្ឋធានីវៀងច័ន្ទជាមួយខេត្តក្រុងនៅភាគខាងជើងនិងភាគ កណ្ដាលឡាវ។ លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលសហប្រតិបតិ្តការ ការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងខេត្តវៀងច័ន្ទជា មួយតំបន់នានារបស់វៀតណាមនាពេលកន្លងទៅ ព្រមទាំងមានគោលបំណងថា នាពេលខាងមុខ ខេត្តវៀងច័ន្ទនឹងបន្តបើកទូលាយនិងលើកកំពស់ប្រសិទ្ធភាព ក្នុងកិច្ចសហប្រតិបតិ្តការជាមួយខេត្តក្រុងនានារបស់វៀតណាម ជាពិសេស គឺលើ វិស័យអប់រំ បណ្ដុះបណ្ដាល អភិវឌ្ឍប្រភពធនធានមនុស្ស ផ្លាស់ប្ដូរបទពិសោធន៍ អំពីការងារកសាងបក្ស គ្រប់គ្រងសេដ្ឋកិច្ច បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍និងកសិកម្ម ជាដើម៕