ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញសួរសុខទុក្ខនិងធ្វើការងារនៅស្រុក Hoanh Bo ខេត្ត Quang Ninh

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ ខែសីហា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខប្រជាជននៅឃុំ Dong Son ដែលជាឃុំនៅតំបន់ព្រៃភ្នំដែលមានជនជាតិភាគតិច Dao ជាង ៩៨% រស់នៅនៅស្រុក Hoanh Bo ខេត្ត Quang Ninh ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញសួរសុខទុក្ខនិងធ្វើការងារនៅស្រុក Hoanh Bo ខេត្ត Quang Ninh - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញប្រគល់កាដូជូនកុមារ (រូបថត៖ vov.vn)

នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានប្រគល់ជូនផ្លាកសាលាបឋមសិក្សានិងអនុវិទ្យាល័យ Dong Son ឃុំ Dong Son ស្រុក Hoanh Bo ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងសាលា។ នេះជាសាលាដែលប្រធានរដ្ឋសភាវៀតណាមបានកៀរគរការជួយឧបត្ថម្ភតាមរយៈការប្រគលបាល់ជូនអាវដែលមានហត្ថលេខារបស់កីឡាករក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម។ ការសាងសង់សាលារៀនដែលមានថវិកាសរុប ៨,៣ ពាន់លានដុង ត្រូវបានប្រគល់និងដាក់ឱ្យប្រើប្រាស់មុនឆ្នាំសិក្សាថ្មី ២០១៩-២០២០ ដើម្បីរួមចំណែកជួយដល់កុមារជនជាតិភាគតិច Dao នៅទីនេះទទួលបានបរិយាកាសសិក្សាដ៏ល្អប្រសើរផងដែរ។ ក្នុងឱកាសនេះប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមូលដ្ឋាននានា ក៏បានផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលជួបការលំបាកចំនួន ៥០ នាក់មកពីគ្រួសារក្រីក្រ មិងកៀក ក្រីក្រនៅឃុំដ៏លំបាកបំផុតនៃស្រុក Hoanh Bo ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ