ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អំពាវនាវ ដល់ ប្រជាជនសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក និងបង្ការ ទប់ស្កាត់ជំងឺ Covid – 19
(VOVWORLD) - ធ្វើការបកស្រាយរបាយការណ៍ស្ដីអំពីការបង្ការ ទប់ស្កាត់ជំងឺ Covid – 19 ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានឲ្យដឹងថា មេរៀនបទពិសោធន៍ ជំហានដំបូងក្នុងការបង្ការ ទប់ស្កាត់ជំងឺ គឺចាំចាច់ត្រូវបន្តពង្រីក ដែលក្នុង នោះមានការចូលរួមយ៉ាងសកម្មរបស់ប្រជាជន ដោយបង្ហាញនូវការជឿទុកចិត្ត ទៅលើការដឹកនាំរបស់បក្ស និងរដ្ឋ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (រូបថត៖VGP) |
នាព្រឹកថ្ងៃទី ២៣ ខែមិនា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសម័យ បើក កិច្ចប្រជុំលើកទី ៤៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ នៅក្នុងសម័យប្រជុំ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែមិនានេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិចំពោះសេចក្ដីព្រាងច្បាប់ បញ្ហាសេដ្ឋកិច្ច នយោបាយ និងសង្គមដ៏សំខាន់ៗ។
ធ្វើការបកស្រាយរបាយការណ៍ស្ដីអំពីការបង្ការ ទប់ស្កាត់ជំងឺ Covid – 19 ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានឲ្យដឹងថា មេរៀនបទពិសោធន៍ ជំហានដំបូងក្នុងការបង្ការ ទប់ស្កាត់ជំងឺ គឺចាំចាច់ត្រូវបន្តពង្រីក ដែលក្នុង នោះមានការចូលរួមយ៉ាងសកម្មរបស់ប្រជាជន ដោយបង្ហាញនូវការជឿទុកចិត្ត ទៅលើការដឹកនាំរបស់បក្ស និងរដ្ឋ។
នៅក្នុងសម័យប្រជុំនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះងាងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជានិច្ចកាលរួមដំណើរ បង្កលក្ខណៈងាយស្រួល រួមជាមួយរដ្ឋថាភិបាលក្នុងការបង្ការ និងទប់ស្កាត់ជំងឺ Covid – 19។ លោកស្រីអញ្ជើញមានប្រសាសន៍ថា៖
“យើងខ្ញុំអំពាវនាវដល់ប្រជាជននៅទូទាំងប្រទេស ពង្រីកប្រពៃណីស្នេហាជាតិ សាមគ្គីគ្នា ជួយគ្នាទៅវិញទៅមករបស់ប្រជាជាតិ ហើយរួមគ្នាចាត់វិធានការបង្ការ និងទប់ស្កាត់ Covid – 19 ប្រកបដោយប្រសិទ្ធភាព។ ប្រជាជនគ្រប់រូបជាយុទ្ធជនម្នាក់ ហើយគ្រួសារនីមួយៗជាកំពែងរឹងមាំប្រយុទ្ធប្រឆាំងនឹង Covid – 19។ ទន្ទឹមនឹងនេះ អង្គការ បុគ្គលិក និងសហគ្រាសត្រូវគោរពច្បាប់ និងអនុក្រឹត្យរបស់បក្សយ៉ាងម៉ឺងម៉ាត់ផងដែរ”៕