ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យ៖រាត្រីអង្គភាពអាជីវកម្ម ២០១៤
|
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យ៖រាត្រីអង្គភាពអាជីវកម្ម ២០១៤ |
(VOV)_នាយប់ថ្ងៃទី២៥ ធ្នូ នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅកម្មវិធីជួបប្រា
ស្រ័យ៖ រាត្រីអង្គភាពអាជីវកម្ម ២០១៤។ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen
Sinh Hung បានអញ្ជើញចូលរួម និងប្រគល់រង្វាន់ថ្លៃថ្លានានារបស់បក្ស រដ្ឋ សំរាប់
បណ្ដាអង្គភាពអាជីវកម្ម និងអាជីវករ ដោយសារមានស្នាដៃឆ្នើម រួមចំណែកអោយ
បុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់ប្រទេសជាតិ រដ្ឋធានីហាណូយ និងសហ
គមន៍។
ក្នុងក្របខ័ណ្ឌកម្មវិធី បានប្រព្រឹត្តទៅជំនួបចរចារ សេដ្ឋកិច្ចវៀតណាម-យថាទស្សន៍ ២០១៥ រវាងដំណាងស្ថាប័នគ្រប់គ្រងរដ្ឋ អ្នកជំនាញការសេដ្ឋកិច្ច អាជីវករ
ឆ្នើម និងភ្ញៀវចូលរួមផ្សេងៗ។
កម្មវិធី៖រាត្រីអង្គភាពអាជីវកម្ម ២០១៤ ជាឱកាសដើម្បីលើកសរសើរបណ្ដា
អាជីវករ អង្គភាពអាជីវកម្ម ដែលមានស្នាដៃឆ្នើមលេចធ្លោក្នុងឆ្នាំ២០១៤។ ក្នុងឱកាស
នេះដែរ អាជីវករ និងអង្គភាពអាជីវកម្មជាច្រើនបានប្រគល់គ្រឿងឥស្សារិយសន៍
ពលករ ប័ណ្ណស្ងើចសរសើររបស់នាយកររដ្ឋមន្ត្រីរដ្ឋាភិបាល …លៗ៕