ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងមហាសន្និបាត IPU 130
|
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងមហាសន្និបាត IPU 130(VOV) |
(VOV)_បន្តកម្មវិធីចូលរួមមហាសន្និបាតក្រុមប្រឹក្សារអន្តរសភាពិភពលោក
(IPU) លើកទី១៣០ នារសៀលថ្ងៃទី ១៧ មិនា ប្រធានរដ្ឋសភាវៀតណាម លោក
Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញចូល រួមនិងថ្លែងមតិនៅក្នុងមហាសន្និបាត IPU 130 នៅទីក្រុង Geneva ស្វីស។ ប្រធានរដ្ឋ
សភា Nguyen Sinh Hung បានអះអាងថា៖ទស្សនរបស់វៀតណាមគឺឆ្ពោះ ទៅខឿន សន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍លើទូទាំងពិភពលោក។ ប្រធានរដ្ឋសភា
Nguyen Sinh Hung បានលើកច្បាស់ថា៖វៀតណាមការប្រឆាំងការរីកសុះសាយអាវុធ
ឆ្ពោះទៅកាន់ការរំសាយអាវុធប្រល័យលោកទាំងឡាយ ពិសេសគឺអាវុធនុយគ្លែអ៊ែរ។ វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លារាល់អំពើភេរវកម្ម និងការគំរាមគំហែងភេរវកម្ម
លើ ទូទាំងពិភពលោក និងស្វាគមន៍ IPU បង្កើនការខំប្រឹងប្រែងក្នុងការអំពាវនាវរដ្ឋ
សភា នៃបណ្ដាប្រទេសជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ តស៊ូប្រឆាំងលទ្ធិភេរវកម្ម។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖
“ វៀតណាមមានគោលបំណង៖IPU ពង្រីកតួនាទីរបស់ខ្លួនជាងទៀតក្នុងការ
ធានា និងជំរុញលិទ្ធិប្រជាធិបតេយ្យ។ បណ្ដាប្រទេសត្រូវគោរពនងការពារសិទ្ធិ មនុស្សតាមស្ដង់តាអន្តរជាតិ និងបន្តបង្កើនតួនាទីរបស់នីតិរដ្ឋ។”
ក៏ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាសាធារណរដ្ឋប្រជាមានឹត Bangladesh Shirin
Sharmin Chaudhury អគ្គនាយកអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងGeneva Cichael
Moller …។ល។ ក្នុងជំនួបសន្ទនាជាមួយកម្មាភិបាលនៃគណៈប្រតិភូវៀតណាមប្រចាំ
នៅGeneva កម្មាភិបាលនៃស្ថានទូតវៀតណាម និងដំណាងជនវៀតណាមនៅស្វីស
ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាងថា៖
“ ជនវៀតណាមនៅទីណាក៏ដោយសុទ្ធតែជាផ្នែកមួយរបស់ប្រជាជាតិវៀត
ណាម។ ខ្ញុំមានគោលបំណងថា៖បណ្ដាបងប្អូននៅទីនេះជានិច្ចកាលមោទនភាពអំពី
ជន ជាតិវៀតណាម រស់នៅសាកសម្យជាមួយជនជាតិវៀតណាមដើម្បីមិត្តភក្តិអន្ត រជាតិគោរពជនវៀតណាម។ ទន្ទឹមនឹងនោះ យើងក៏ត្រូវគោរពច្បាប់ មនុស្សនិង ទឹកដីរបស់មិត្តទៀតផង ដើម្បីកសាងបរិយាកាសល្អ មនោសញ្ជេតនាល្អ។ ”
នាព្រឹកថ្ងៃទី១៨ មិនា (តាមម៉ោងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក
Nguyen Sinh Hung បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លុវការនៅស្វីស៕