ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធអគ្គមគ្គុទេស Fidel Castro Ruz
|
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធអគ្គមគ្គុទេស Fidel Castro Ruz |
(VOV)_នាម៉ោង១៩ ថ្ងៃទី ៣០ វិច្ឆិកា(តាមម៉ោងតំបន់) នៅទីក្រុងLa Habana ប្រទេសគុយបា បានប្រព្រឹត្តទៅពិធីរំលឹកវិញ្ញាណក្ខន្ធ អគ្គមគ្គុទេស Fidel Castro Ruz ។
គណៈប្រតិភូនៃបណ្ដាប្រទេស ដំណាងអង្គការអន្តរជាតិ និងតំបន់ រួមជាមួយប្រជា
ជនរាប់លាននាក់បានមកដល់ទីលានបដិវត្តន៍ដើម្បីជូនដំណើរ អគ្គមគ្គុទេសរបស់
ប្រជាជនគុយបា មិត្តជិតស្និទ្ធិរបស់ចលនាបដិវត្តន៍។ ថ្លែងមតិនៅក្នុងពិធីរំលឹក
វិញ្ញាណក្ខន្ធ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះ
អាងជាថ្មីម្តង់ទៀតថា៖
“ សមមិត្ត Fidel Castro Ruzបានទទួលមរណភាព បក្សកុម្មុយនីស្ត និងប្រជាជន
គុយបាបានបាត់បង់វីរបុរស។ ចលនាកុម្មុយនីស្តនិងបដិវត្តិន៍ពិភពលោកបានបាត់
បងអ្នកដឹកនាំមោះមុត ក្លាហាន និងមានកំរាស់បទពិសោធន៍។ បក្សកម្មុយនីស្ត រដ្ឋ
និងប្រជាជនវៀតណាមបានបាត់បងសមមិត្តមួយរូប យុទ្ធមិត្តជិតស្និទ្ធិ៕”