ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីលើកតម្កើងចៅស្លូតរបស់លោកអ៊ុំហូ
(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសម្តែងគោលបំណងថា កុមារា កុមារីនៅទូទាំងប្រទេសបន្តមរតករបស់ជំនាន់មុនៗ ពង្រីកប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាជាតិ អនុវត្តពាក្យទូន្មានរបស់លោកអ៊ុំហូ។
ទិដ្ឋភាពនៃពិធីលើកតម្កើងចៅស្លូតរបស់លោកអ៊ុំហូ (រូពថត៖ VOV) |
នាព្រឹកថ្ងៃទី ២៥ ខែតុលា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធី លើកតម្កើងចៅស្លូតរបស់លោកអ៊ុំហូលើកទី ៩ ដោយប្រធានបទ “ផ្កាក្រអូបថ្វាយលោកអ៊ុំហូ” ដោយមានការចូលរួមរបស់កុមារា កុមារីឆ្នើមចំនួន ២៤៤ នាក់ មកពីទូទាំងប្រទេស។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ ប្រធានរដ្ឋសភាវៀត ណាម លោកស្រី Nguyen Thi Kim Ngan បានសម្តែងនូវ គោលបំណងថាកុមារា កុមារីនៅទូទាំងប្រទេសបន្តមរតករបស់ជំនាន់មុនៗ ពង្រីកប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាជាតិ អនុវត្តពាក្យទូន្មានរបស់លោកអ៊ុំហូ។ លោកស្រីប្រធានរដ្ឋសភាបានលើកសំណើរថា នាពេលខាងមុខ គណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រសួង ស្ថាប័ន និងសង្គមទាំងមូល គប្បីផ្តោតការយកចិត្តទុកដាក់លើកិច្ចការពារ ថែរក្សា អប់រំកុមារា កុមារីគ្រប់រូប។ ក្នុងឱកាសនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានប្រគល់ប័ណ្ណសរសើរជូនកុមារា កុមារីឆ្នើមផងដែរ៕