ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមសន្និសីទបណ្ដាប្រធានរដ្ឋសភាពិភពលោកនិងបំពេញទស្សនកិច្ចជាផ្លូវការអាមេរិក
|
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung |
(VOV)_នាយប់ថ្ងៃទី២៩ សីហា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen
Sinh Hung បានដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាម ចេញដំណើរ ទៅចូលរួម
សន្និសីទបណ្ដាប្រធានរដ្ឋសភាពិភពលោក លើកទី៤ នៅទីក្រុង New York និង
អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការអាមេរិក ចាប់ពីថ្ងៃទី៣១សីហា ដល់ថ្ងៃទី៩
កញ្ញា ឆ្នាំ ២០១៥។
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung
នឹងជួបសន្ទនាជាមួយថ្នាក់ដឹកនាំសភាជាន់ទាប និងព្រឹទ្ធសភាអាមេរិក ជួបប្រា
ស្រ័យដំណាងសហគមន៍ជនវៀតណាម និងអង្គភាពអាជីវកម្មអាមេរិក។ នេះគឺ
ជាព្រឹត្តិការណ៍សំខាន់ជាពិសេស ដោយសារនេះគឺជាលើកដំបូង ហើយដែលប្រ
ធានរដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការអាមេរិក ដើម្បីជំរុញទំ
នាក់ទំនងដៃគូលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕